ភ្នំពេញ ៖ កម្លាំងចម្រុះខណ្ឌចំការមន ដឹកនាំដោយលោក អភិបាលចំការមន ចុះធ្វើការត្រួតពិនិត្យហាងខារ៉ាអូខេ ដែលកំពុងដំណើរការ ចំនួន២ទីតាំង ដើម្បី ផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន ឲ្យក្លែងកាយអាជីវកម្មខារ៉ាអូខេ ជាភោជនីយដ្ឋានវិញ ដោយមានលិខិតអនុញ្ញាតិពីសាលារាជធានីភ្នំពេញ ។
ការចុះពិនិត្យទីតាំងទី១ ធ្វើឡើងនៅម៉ោង៩ និង២០នាទីយប់ ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចទីតាំងលេខ៣០ ផ្លូវ៤៨៨ ក្រុមទី២៤ ភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឧចំការមន រាជធានីភ្នំពេញ ដោយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមថ្កូវ បានចុះសហការជាមួយកម្លាំងគណៈ បញ្ជាការឯកភាពខណ្ខចំការមន កម្លាំងនគរបាលខណ្ឧចំការមន កម្លាំងកងរាជអាវុធខណ្ឧចំការមន និងកម្លាំងសាលាសង្កាត់ផ្សារដើមថ្កូវ ដឹកនាំដោយលោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឧចំការមន ។
ជាលិទ្ធផលរកឃើញថា ទីតាំងខាងលើកំពុងដំណើរការខារ៉ាអូខេ ដោយមានភ្ញៀវ ចំនួន៦៥ នាក់ប្រុស នារីបំរើចំនួន ២០៩ នាក់ បុគ្គលឹក ចំនួន៩០នាក់ស្រី៧០ នាក់ ។ បន្ទាប់មកក្រុមការងារ បានសម្រេច និងណែនាំអោយម្ចាស់អាជីវកម្ម ផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន ឲ្យក្លែងកាយអាជីវកម្មខារ៉ាអូខេ ជាភោជនីយដ្ឋានវិញ ដោយមានលិខិតអនុញ្ញាតិពីសាលារាជធានីភ្នំពេញ ។
បន្ទាប់មកក្រុមការងារចម្រុះ បានចុះទៅត្រួតពិនិត្យ ទីតាំងទី២ ហាងខារ៉ាអូខេឡាស៏ ដែលមានទីតាំងលេខ ១៧ ផ្លូវ ៤៨៨ ក្រុម២៤ ភូមិ៣ សង្កាត់ផ្សារដើមថ្កូូវ ឃើញថាទីតាំងខាងលើកំពុងដំណើរការខារ៉ាអូខេ ដោយមានភ្ញៀវ ចំនួន ៦៤នាក់ប្រុស នារីបំរើ ចំនួន១០០នាក់ បុគ្គលិកចំនួន៣៥ នាក់ ស្រី២០ នាក់ និងបានសម្រេច និងណែនាំម្ចាស់អាជីវកម្ម ផ្អាកជាបណ្ដោះអាសន្ន ឲ្យក្លែងកាយអាជីវកម្មខារ៉ាអូខេ ជាភោជនីយដ្ឋានវិញ ដោយមានលិខិតអនុញ្ញាតិពីសាលារាជធានីភ្នំពេញ៕ដោយ៖ សួង សាម