Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ការក្លែងបន្លំឯកសារ តាមប្រព័ន្ធអនឡាញ លើការចុះបញ្ជីអត្តសញ្ញាណបណ្ណ នឹងត្រូវរឹតបណ្តឹង

រដ្ឋមន្ត្រីក្រសួ​ងសាធារណការនិងដឹកជញ្ជូន កាលពីព្រឹកថ្ងៃទី១៤ កក្តដា ឆ្នាំ២០២០នេះ បានស្នើ​ឱ្យ​ក្រសួងមហាផ្ទៃ ធ្វើការត្រួតពិនិត្យ លើករណីក្លែងបន្លំឯកសារចុះបញ្ជី តាមប្រព័ន្ធអនឡាញ។

បើតាមលោក ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា លោកបាន​ស្នើ​សុំ​ការ​គាំទ្រ ​ពី​សម្ដេច​ក្រឡាហោម ដើម្បីពិនិត្យ​លទ្ធភាព​ភ្ជាប់​ប្រព័ន្ធ​អន​ឡាញ​របស់​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន ជាមួយ​ប្រព័ន្ធ​អន​ឡាញ​គ្រប់គ្រង​អត្តសញ្ញាណ​បណ្ណ ​របស់​ក្រសួងមហាផ្ទៃ។ “ការស្នើសុំភ្ជាប់ប្រព័ន្ធរវាងក្រសួងទាំងពីរ គឺដើម្បី​បញ្ចៀស​ការ​ក្លែងបន្លំ​ឯកសារ ខណៈពេល មានការ​ស្នើ​សុំ​ចុះបញ្ជីអត្តសញ្ញាណ​បណ្ណ ដើម្បី​បាន​ស្លាក​លេខ​ភ្នំពេញ ក៏កើតមានការក្លែងបន្លំឯកសារ ហើយ​មន្ត្រី​ក៏​ជួប​ផល​លំបាក ដោយសារគ្មាន​ទិន្នន័យ​ដើម​ផ្ទៀងផ្ទាត់​”។

ឆ្លើយតបជាវិធានការនៅក្នុងរឿងនេះ ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ក្រសួងមហាផ្ទៃ ​បាន​បង្កើត​ក្រុមការងារ​ប្រជុំ​ពិភាក្សា​គ្នា ​រៀបចំ​នីតិវិធី និង​បែបបទ ដើម្បី​ចេញ​សេចក្ដីណែនាំ​ពាក់ព័ន្ធ​នឹង​ដំណើ​ការ​ផ្ដល់​សេវា​ចុះបញ្ជី​ទោចក្រយានយន្ត និង​បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​ព័ត៌មានវិទ្យា​រិះរក​បច្ចេកវិទ្យា​ទប់ស្កាត់​ការ​ក្លែងបន្លំ​ឯកសារ​ផងដែរ​៕ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9485607