ប៉ូលិសកំពុងស្វែងរកម្ចាស់រថយន្តដែលបានបើកបុករនាំងស្ពានមួយហើយជ្រុលធ្លាក់ចូលទៅក្នុងទឹកនិងផ្ទុះជាអណ្តាតភ្លើងគួរឱ្យរន្ធត់កាលពីយប់ថ្ងៃអាទិត្យនៅក្នុងស្រុក Na Kae។
តាមប្រភពប៉ូលិសបានឱ្យដឹងថា នៅក្នុងឡាននោះមិនឃើញមានមនុស្សនៅខាងក្នុងនោះទេ ។ លោក Sunthorn Nualngam មន្រ្តីប៉ូលិសស៊ើបអង្កេតប្រចាំតំបន់ Nong Hi បាននិយាយថាឧប្បត្តិហេតុបានកើតឡើងនៅលើផ្លូវចេញពីស្រុក Na Kae ទៅ ខេត្ត Nakhon Phanom ជិតម្តុំ Ban Dong I-nam ក្នុងឃុំ tambon Phra Song។ សាក្សីបាននិយាយថាមានឡានម៉ាក Honda Jazz មួយគ្រឿងបានបើកឆ្លងកាត់ស្ពាននេះហើយស្រាប់តែធ្លាក់ចុះទៅក្នុងទឹកជម្រៅ ២០ ឬ ៣០ម៉ែត្រ ហើយបន្ទាប់មកក៏បានផ្ទុះនិងឆាបឆេះទៅ។ ប៉ូលិសនិងក្រុមពន្លត់អគ្គីភ័យបានប្រញាប់ទៅកន្លែងកើតហេតុ។ រថយន្តដែលឆេះត្រូវបានពន្លត់ភ្លាមៗ ប៉ុន្តែវាត្រូវបានឆេះស្លាកលេខ ដែលធ្វើឱ្យប៉ូលិសពិបាកស្វែងរកម្ចាស់ខ្លាំងមែនទែន។ ប៉ូលិសគិតថាវាជារឿងអាថ៌កំបាំងណាស់ ព្រោះរថយន្តមានសភាពធ្ងន់ធ្ងរ ប៉ុន្តែគ្មាននរណាម្នាក់នៅខាងក្នុងនោះ។
រូបតំណាង
រថយន្តនោះត្រូវបានស្រង់ចេញពីក្នុងទឹកហើយបានដឹកទៅប៉ុស្តិនគរបាលតំបន់ Nong Hi នៃស្រុក Pla Pak ដើម្បីត្រួតពិនិត្យ។ ប៉ូលិសកំពុងព្យាយាមតាមរកម្ចាស់ដើម្បីសួរអំពីហេតុការណ៍ដែលបានកើតឡើង។ ប៉ូលិសសង្ស័យថា រថយន្តនេះត្រូវបានប្រើសម្រាប់ធ្វើទង្វើខុសច្បាប់ណាមួយហើយអ្នកបើកបរមានចេតនាបំផ្លាញចោលនិងរត់គេចពីការចាប់ខ្លួន៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ bangkok post