Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ការពិតនៅតែជាការពិត ទោះបីយើងប្រឹងគេចវេសពីបញ្ហាក៏វាបានត្រឹមបន្លប់ចិត្តមួយគ្រាៗប៉ុណ្ណឹងឯង

ជីវិតមិនមែនល្អរហូតទេ ជួនក៏រីករាយ ជួនក៏ត្រូវជួបទុក្ខ ពេលខ្លះក៏ត្រូវគិតច្រើនហួសកម្រិត ប៉ុន្តែជីវិតទាមទារអោយមានការបន្តដំណើរទៅមុខ។ 

បន្លប់ក្តីទុក្ខ បានត្រឹមការបង្ហាញពីសំបកក្រៅប៉ុណ្ណោះ តែក្នុងចិត្ត ស្ពឹកដល់ឬសគល់នៃដួងវិញ្ញាណ វង្វេងវិលវល់ ឃើញស្ពានហើយ តែឆ្លងពុំបាន។

ពេលខ្លះ ក៏ប្រហែលជាត្រូវដោះលែងភាពកំសត់អោយជីវិត។ នេះជាអ្វីដែលត្រូវបង្ខំចិត្តធ្វើ ព្រោះការពិត មិនអាច hidden រហូតទេ។ លាក់ការពិតកាន់តែយូរ ភាពកំសោយនឹងកើនទេ្វរ ដូចនេះយើងក៏គ្មានថ្ងៃរឹងមាំបានដែរ។

មានមនុស្សច្រើនណាស់ ដែលកំពុងហែលឆ្លងរលកព្យុះនៃមហាសមុទ្រដំណើរជីវិត។ ហើយក្នុងនោះ ក៏ប្រហែលជាមានយើងម្នាក់ផងដែរ ដែលកំពុងស្រវ៉ាចម្លងខ្លួនអោយដល់ត្រើយសុខសាន្តរបស់ខ្លួន។ ក្នុងដំណើរឆ្ពោះទៅរកភាពជោគជ័យ រមែងជួបឧបសគ្គ និងបញ្ហាមិនចប់មិនហើយបែបហ្នឹងឯង តែនេះគ្រាន់តែជាវិញ្ញាសារសម្រាប់ជីវិតប៉ុណ្ណោះ។ បើអ្នកហែលឆ្លងបាន អ្នកនឹងរស់ក្នុងស្ថានភាពមួយខុសពីការចាបផ្តើម (គឺដំណាក់កាលប្រឹងរហូតស្ទើរស្លាប់ខ្លួននោះ!) មករស់នៅបែបដែលអ្នកប្រាថ្នាវិញ។

ទុក្ខសោក គ្រាន់ជាអារម្មណ៍មួយដែលមនុស្សចូលចិត្តបង្កើតឡើងដើម្បីបង្ហាញថាខ្លួន «កំសត់» ប៉ុណ្ណោះ។ ភាពកំសត់ វានឹងលេចធ្លោឡើងនៅពេលដែលយើងព្យាយាមខ្វល់ពីវា រហូតបំផ្លាញសមត្ថភាពដោះស្រាយនៅពេលណាមួយ។

ពេលដែលទុក្ខសោកមករួបរឹតកាយ យើងនឹងក្លាយជាម៉្យាងដែលខ្លួនហៅថា «មនុស្សដែលគ្មានអ្វីគ្រប់យ៉ាង» ហើយអ្នកដទៃស្គាល់ថា ជាមនុស្សបាក់ទឹកចិត្ត។

ការពិតនៅតែជាការពិត ទោះបីយើងប្រឹងគេចវេសពីបញ្ហាក៏វាបានត្រឹមបន្លប់ចិត្តមួយគ្រាៗប៉ុណ្ណឹងឯង…។ 

ទទួលស្គាល់ការពិត ស្រាយចំណងចិត្ត ប្រើគំនិត ទើបជាអ្វី ដែលសមគួរនឹងធ្វើ ក្នុងកាលៈទេសៈនេះ។

គ្មានអ្វីដែលដោះស្រាយមិនបាននោះទេ គ្រាន់តែប្រើពេល​ និងរបៀបនៃការដោះស្រាយខុសគ្នា ដូច្នេះកុំអាលបាក់ទឹកចិត្ត ទុក space អោយគំនិតបានបំពេញតួនាទីផង៕

from: https://tnaot.com/km/m/detail/article/9485281