ខេត្ត pattani ៖ សមាជិកនៃក្រុមល្បាតព្រៃឈើម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរដោយសារការផ្ទុះគ្រាប់បែកមួយនៅក្នុងស្រុក Mae Laen កាលពីព្រឹកថ្ងៃអាទិត្យ។
លោកវរសេនីយ៍ឯក Vacharakorn Ongngern អ្នកនាំពាក្យរងនៃទីបញ្ជាការតំបន់ប្រតិបត្តិការសន្តិសុខផ្ទៃក្នុងតំបន់៤ បានមានប្រសាសន៍ថាហេតុការណ៍បានកើតឡើងប្រហែលម៉ោង ៧ និង ៤៥នាទីព្រឹក។ ខណៈពេលដែលកំពុងយាមល្បាតមានសមាជិក ៦នាក់មកពីក្រុមលេខ ២២០៩ បានដើរល្បាតដើម្បីផ្តល់សុវត្ថិភាពដល់គ្រូបង្រៀននៅសាលា Khuan Plaeng Ngu ។ ពេលកើតហេតុពួកគេស្ថិតនៅលើផ្លូវលំមួយតាមបណ្តោយប្រឡាយដែលនៅជិតភូមិ Ban Lapho ក្នុងឃុំ Pa Rai ក្នុងអំឡុងពេលគ្រាប់បែកផ្ទុះ។
រូបតំំណាង
ជនរងគ្រោះឈ្មោះ Mujalin Srikaew អាយុ ២៩ឆ្នាំរងរបួសធ្ងន់ ហើយគាត់បានស្លាប់នៅតាមផ្លូវទៅមន្ទីរពេទ្យ Mae Laen ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post