Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អភិបាលខេត្តព្រះសីហនុ វិលមុខ នឹងរឿងមនុស្សលួចដកផ្កា ចោរលួចកាត់ខ្សែរភ្លើង មិនទាន់ចប់ផង លូវគោដើរស៊ីផ្កាតាមសួនទៀត!

(ភ្នំពេញ) ៖ ក្នុងរយៈពេលមិនទាន់បានមួយសប្ដាហ៍ស្រួលបួលផង ក្រោយមានហេតុការណ៍មានមនុស្សលួចដកដើមឈើជាច្រើនរយនៅតាមសួន ធ្វើឲ្យលោក គួច ចំរើន វិលមុខមិនទាន់បាន មកមានហេតុការចោរលួចកាត់ខ្សែរភ្លើង ទើបតែចាប់ចោរបាន ពេលនេះ ស្រាប់តែមានគោមកស៊ីដើមផ្កាទើបដាំលើសួនទៀត រហូតដល់អភិបាលខេត្តរូបនេះលាន់មាត់ណាស់ មិនចេះចប់សោះ!

កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសរសេរបើបង្ហោះលើបណ្ដាញសង្គមរបស់លោក ដោយរៀបរាប់ពីហេតុការណ៍ដែលបានកើតឡើងនៅខេត្តរបស់លោក គឺជាហេតុការណ៍ដែលហួសចិត្ត និងធ្វើឲ្យលោកវិលមុខខ្លាំង លោកបានសរសេរយ៉ាងដូច្នេះថា«មិនចេះចប់​ អស់ពីដកផ្កាចោល​ សង្ស័យជនវិកលចារិក​ ជនសង្ស័យលួចខ្សែភ្លេីងចាត់ការបានហេីយ​ មកដល់រឿងគោ​ ដេីរសុីផ្កាតាមសួនទៀត​ សុំប្រិយមិត្តពេលឃេីញជួយដេញគោផង​ ចំពោះម្ចាស់គោ​ មេីលថែគោផង​ លែងចោលបែបនេះ​ ខុសច្បាប់​ហេីយ​ក្រៅពីដេីរសុីផ្កា​ នៅអាចបង្ករគ្រោះថ្នាក់ចរាចរណ៍​ ដល់អ្នកបេីកបរបន្ថែមទៀត»។

ក្រោយការបង្ហោះសាររបស់ខ្លួនក៏បានធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនបាន​ថ្លែងអំណរគុណ និងពីការយកចិត្តទុកដាក់របស់លោក លើកិច្ចការងារ ពិសេស និងបានសរសេរពីដំណោះស្រាយរបស់លោក ចំពោះ​ហេតុការណ៍នីមួយៗដែលបានកើតឡើងនៅខេត្តព្រះសីហនុកន្លងមកផងដែរ៕

from: https://tnaot.com/km/m/detail/article/9674677