Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ការហ្វឹកហ្វឺនកងពលទាហាន គឺជាមូលដ្ឋានគ្រឹះជួយឱ្យកងទ័ព មានភាពរឹងមាំដើម្បីការពារមាតុភូមិ

អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បានជំរុញឱ្យកងពល​ទា​ហាន ត្រូវបង្កើនស្មារតីនៅក្នុងការហ្វឹកហ្វឺន ដើម្បីក្លាយជាកងទ័ពដែលមានសមត្ថភាពរឹងមាំ ក្នុងការ​ចូល​រួម​បំរើជាតិមាតុភូមិ។

បើតាមលោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង ​នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជា​ការ​កងទ័ពជើងគោកបានថ្លែងឱ្យដឹងថា ការ​ហ្វឹកហ្វឺនកង​ពល​ទាហាន​ឱ្យ​មាន​មូលដ្ឋាន​គ្រឹះ​ច្បាស់លាស់ គឺជា​កត្តា​សំខាន់​បំផុត ​​ដែល​ធ្វើ​ឱ្យ​កងទ័ព​មានសមត្ថភាព​ខ្លាំង ​អាច​ការពារ​ជាតិ​មាតុភូមិ​ បាន​យូរអង្វែង​ទៅ​មុខ​ទៀត​។

ការ​ហ្វឹកហ្វឺន​ត្រូវ​ផ្អែក​លើ​កត្តា​ពីរ ទី​មួយ​គឺ​ស្មារតី​ស្នេហា​ជាតិ សាសនា ព្រះមហាក្សត្រ និង​ទី​ពីរ ​គឺ​កត្តា​សមត្ថភាព​ដោយ​មាន​ភាព​ម្ចាស់​ការ​លើ​ខ្លួនឯង​។” នេះ​ហើយ​ជា​ស្មារតី​ជាតិនិយម ដើម្បី​បង្កើន​នូវ​ភាព​ជឿ​ទុកចិត្ត​លើ​ខ្លួនឯង​ នៅ​ក្នុង​ការ​ធានា​ម្ចាស់​ការ​លើ​អនាគត​របស់​យើង”​។

ដើម្បីឱ្យការហ្វឹកហ្វឺនទទួលបានជោគជ័យ គឺត្រូវរៀបចំឱ្យមានវគ្គបណ្តុះបណ្តាល ជាមួយនឹងគ្រូដែលមានជំនាញ ព្រមទាំងមានសមត្ថភាពខ្ពស់ នៅក្នុងតម្រង់ទិសដល់ពលទាហានផងដែរ។ “យោធា​ចា​រ្យ​មាន​តួនាទី​សំខាន់​ណាស់​។ អាជីព​ជា​យោធា​ចា​រ្យ មាន​លក្ខណៈ​ពិសេស​ពីរ ទី​មួយ​គឺ​យើង​បាន​ចូលរួម​ដោយ​ផ្ទាល់​ក្នុង​ការ​បម្រើ​ជាតិ​ តាម​រយៈ​ការ​បង្រៀន​ពល​ទាហាន​របស់​យើង​ឱ្យ​មាន​មូលដ្ឋាន ​ក្នុង​ការ​ការពារ​ខ្លួន ក៏​ដូច​ជា​ការពារ​អង្គភាព ធានា​បាន​នូវ​ជោគជ័យ​ក្នុង​ការ​បំពេញភារកិច្ច ដែល​ជា​មោ​ទ​ភាព​ក្នុង​ការ​ចូលរួម​ចំណែក​ការពារ​ជាតិ៕ ដោយ៖ ត្នោត

 

from: https://tnaot.com/km/m/detail/article/9485205