Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឪពុក​ម្តាយ​គួរតែ​និយាយ​ជាមួយ​កូន​ៗ​ពី​ការងារ លុយ និង​បទ​ពិសោធន៍

ឪពុក​ម្តាយ​ជះ​ឥទ្ធិពល​ខ្លាំង​ណាស់​លើ​កូន​ៗ និង​ចៅ​ៗ ដូច្នេះ​ឪពុក​ម្តាយ​ត្រូវ​តែ​ធ្វើ​ជា​គំរូ​ល្អ​។ ជាក់ស្តែង ដើម្បី​ធ្វើ​ដូច្នេះ​បាន អ្នក​មិន​ចាំបាច់​ត្រូវជា​អ្នកមាន ឬ​អ្នក​វិនិយោគ​ដែល​ជោគជ័យ​ទេ​។ ផ្ទុយ​មក​វិញ អ្នក​គ្រាន់តែ​ត្រូវ​និយាយ​ដោយ​ស្មោះត្រង់​ជាមួយ​កូន ឬ​ចៅ​របស់​អ្នក​ពី​បទ​ពិសោធន៍​ផ្ទាល់ខ្លួន​របស់​អ្នក​ជាមួយ​លុយ និង​គោលការណ៍​ក្នុង​ជីវិត​របស់​អ្នក​ជាដើម​។

ទោះជា​ក្មេង​ៗ​អាច​នឹង​ធុញទ្រាន់​ពិតមែន​ក្តី ពួក​គេ​នៅ​តែ​ស្តាប់​បាន​ខ្លះ​ៗ​ដដែល ជា​ពិសេស​ក្នុង​ពេល​ដែល​ពិភពលោក​កំពុង​ប្រឈម​មុខ​នឹង​កូ​វី​ដ ១៩ ដូច​បច្ចុប្បន្ន​នេះ​។ ភាព​មិន​ប្រាកដប្រជា​អាច​នឹង​បង្ក​ឲ្យ​ពួក​គេ​មានការ​ព្រួយបារម្ភ​ច្រើន និង​អាច​ជួប​នូវ​បញ្ហា​ហិរញ្ញវត្ថុ​ជាដើម​។ខាងក្រោម​គឺជា​ប្រធានបទ​ធំ​ៗ​ដែល​អ្នក​គួរតែ​ពិភាក្សា​ជាមួយ​កូន​ៗ និង​ចៅ​ៗ៖

១. ការងារ​របស់​អ្នក

អ្នក​គួរតែ​និយាយ​ពី​ការងារ​ដែល​អ្នក​ធ្លាប់​មាន និង​ការងារ​របស់​អ្នក​នា​ពេល​បច្ចុប្បន្ន​។ អ្នក​អាច​និយាយ​ពី​អ្វី​ដែល​អ្នក​ចូល​ចិត្ត​ក្នុង​ការងារ​របស់​អ្នក និង​អ្វី​ដែល​អ្នក​មិន​ចូល​ចិត្ត​។ រួច​បកស្រាយ​ប្រាប់​ថា លុយ​មិនមែន​ជា​កត្តា​តែ​មួយ​ដែល​សំខាន់​ក្នុង​ការងារ​ទេ​។

ជាមួយ​គ្នា​នេះ​ដែរ អ្នក​គួរតែ​សួរ​ពួក​គេ​ពី​ការងារ ឬ​អាជីព​ដែល​ពួក​គេ​ចង់បាន​នៅ​ថ្ងៃ​អនាគត​។ បន្ទាប់​មក​និយាយ​ពី​តម្លៃ​នៃ​ការ​អប់រំ និង​បកស្រាយ​ពី​ការ​ដែល​ការ​អប់រំ​អាច​បើកផ្លូវ និង​ឱកាស​ឲ្យ​មនុស្ស​បាន​ច្រើន​។ ហើយ​ការ​អប់រំ​នៅ​តែ​មាន​សារៈសំខាន់​ដែរ​ខណៈ​ដែល​មានការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ នេះ​។

២. ស្ថានភាព​ហិរញ្ញវត្ថុ​របស់​អ្នក

អ្នក​អាច​ចែករំលែក​ពី​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​សន្សំ​លុយ និង​ការ​សម្រេចចិត្ត​ក្នុង​ការ​វិនិយោគ​។ បន្ទាប់​មក​ពិភាក្សា​ពី​កំហុសឆ្គង​ដែល​បាន​បង្រៀន​នូវ​មេរៀន​សំខាន់​ៗ​ដល់​អ្នក​។ ក្មេង​ៗ​មិន​មានឱកាស​ច្រើន​ក្នុង​ការ​រៀន​នូវ​មេរៀន​សំខាន់​ៗ​ទាំងនេះ​នៅ​សាលារៀន​ទេ ដូច្នេះ​ការ​ចែករំលែក​បទ​ពិសោធន៍​ផ្ទាល់ខ្លួន​ពិតជា​មាន​សារៈសំខាន់​ណាស់​ប្រសិនបើ​អ្នក​មិន​ចង់​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​ខុស​ដូច​អ្នក​ដែរ​។

៣. គោលការណ៍​ក្នុង​ជីវិត​របស់​អ្នក

ជា​ចុង​ក្រោយ អ្នក​គួរតែ​ពិភាក្សា​ពី​គោលការណ៍​ក្នុង​ជីវិត​ដែល​អ្នក​ឲ្យ​តម្លៃ​ដូច​ជា​ភាព​ស្មោះត្រង់ គ្រួសារ មេត្តាធម៌ ការ​ខិតខំ​ប្រឹងប្រែង ឬ​សកម្មភាព​ផ្សេង​ៗ​ដូច​ជា​ការ​ហាត់ប្រាណ ឬ​លេង​កីឡា​ជាដើម​។ ការ​ធ្វើ​ដូច្នេះ​នឹង​ជួយ​ផ្តល់​នូវ​ឧទាហរណ៍​ល្អ​ៗ​ដែល​ជះ​ឥទ្ធិពល​លើ​ផ្នត់គំនិត​របស់​កូន និង​ចៅ​របស់​អ្នក​ ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9674534