Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សម្ដេចព្រះសង្ឃនាយក អំពាវនាវដល់ប្រជាពុទ្ធបរិស័ទឱ្យបន្តអនុវត្តវិធានការការពារជំងឺកូវីដ-១៩

រាជធានីភ្នំពេញ ៖ ព្រះសុមេធាធិបតី នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយកនៃគណៈមហា និកាយ បានអំពាវនាវឲ្យប្រជាពុទ្ធបរិស័ទដែលមកចូលរួមកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ តាម វត្តអារាមទាំងអស់ឲ្យបន្ត និងពង្រឹងការការពារជំងឺកូវីដ ១៩ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ ខ្ជួនតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ។

ការអំពាវនាវរបស់សម្ដេច ព្រះសង្ឃនាយក នន្ទ ង៉ែត ទៅកាន់ប្រជាពុទ្ធបរិស័ទដូចនេះនៅ ក្នុងឱកាសនៃថ្ងៃកាន់បិណ្ឌទី ៧ នៅវត្តបុទុមវត្តី ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជ ធានីភ្នំពេញ នាថ្ងៃទី ៩ខែកញ្ញា ឆ្នាំ ២០២០ដែលជាវេណរបស់ឯកឧត្តម ជា ចាន់តូ អគ្គទេ សាភិបាលធនាគារជាតិនៃកម្ពុជា និង លោកជំទាវ រួមទាំងថ្នាក់ដឹកនាំមន្ត្រី បុគ្គលិកធនា គារជាតិនៃកម្ពុជាចូលរួមកាន់ថ្ងៃបិណ្ឌទី ៧ នេះ ។ដោយឡែកសម្រាប់សម្ដេចព្រះពុទ្ធិជ័យ ឃឹម សន ព្រះប្រធានលេខាធិការដ្ឋាគណៈសង្ឃ នាយកនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងដែរថា ការគោរពប្រតិបត្តិ និងការធ្វើ បុណ្យទាននានាពិសេសបុណ្យជាប្រៃណីរបស់ជាតិខ្មែរ គឺជាកិច្ចដ៏ប្រពៃណាស់ដែលត្រូវ គោរពប្រតិបត្តិ ប៉ុន្តែនៅក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ ១៩ នេះការរក្សា គម្លាតសង្គម និងការអនុវត្តអនាម័យក៏ជាបញ្ហាចំបង និងជាបញ្ហាអទ្ធិភាពដែលត្រូវតែ អនុវត្តជាប្រចាំតាមការណែនាំរបស់ក្រសួងសុខាភិបាល ។

សូមបញ្ជាក់ថា តាមរយៈបុណ្យកុសលកើតចេញពីបុណ្យកាន់បិណ្ឌនេះទី ៧ នេះឯកឧត្តម ជា ចាន់តូ និងលោកជំទាវព្រមទាំងថ្នាក់ដឹកនាំមន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា មួយចំ ណែកបានឧទ្ទិសជូនដល់ជីដូន ជីតា មាតា បិតា និងញ្ញាត្តិតិការទាំង ៧ សណ្ដានបានចែក ឋាននោះមួយចំណែកទៀតក៏បានឧទ្ទិសជូនចំពោះដល់ដួងវិញ្ញាក្ខ័ន្ខ នៃវីរយុទ្ធជន យុទ្ធនារី ស្នេហាជាតិគ្រប់ៗជំនាន់ ដែលបានបូជាអាយុ ជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងបាន ឧទ្ទិសជូនដល់វិញាណក្ខ័ន្ធប្រជាជានកម្ពុជា ដែលស្លាប់បាត់បង់ជីវិតក្នុងបរបប្រល័យពូជ សាសន៏ ប៉ុល ពត នោះផងដែរ ។

ទន្ទឹមនឹងនេះដែរឯកឧត្តម ជា ចាន់តូ និងលោកជំទាវក៏បានបួងសួងសូមឲ្យមនុញ្ញផល ដែល កើតចេញទឹកសុទ្ធាជ្រះថ្លានៃមហាកម្លាំងសាមគ្គីរបស់ថ្នាក់ដឹកនាំ និងមន្ត្រី បុគ្គលិក ធនាគារជាតិនៃកម្ពុជានាឱកាសនេះផ្ដល់មកនូវសេចក្ដីសុខចម្រុងចម្រើនដល់ថ្នាក់ជាន់ ខ្ពស់ប្រទេសកម្ពុជា ប្រជាជន និងសូមឲ្យមាតុភូមិកម្ពុជាជួបសន្តិភាព និងមានសេចក្ដីសុខ គ្រប់ប្រការព្រមទាំងទទួលបានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងសម្បូររុង រឿង ។

នៅក្នុងឱកាសនៃថ្ងៃកាន់បិណ្ឌទី ៧ នេះដែរឯកឧត្តម ជា ចាន់តូ និងលោកជំទាវ បាន វេបច្ច័យដែលកើតចេញពីទឹកចិត្តប្រកបដោយសទ្ធារបស់ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជាថ្វាយសម្ដេចព្រះសុមេធាធិបតី នន្ទ ង៉ែត សម្រាប់ទ្រទ្រង់ និងកសាង វត្តបុទុមវតី និងបានប្រគេនទយ្យវត្ថុ និងបច្ច័យដល់ព្រះសង្ឃក្នុងអារាមនេះផងដែរ ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9674497