Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ភ្លើង​ឆេះ​ព្រៃ​នៅ​កាលី​ហ្វ័​រ​ញ៉ា​មួយ​រយៈ​នេះ ឆេះ​សរុប​អស់​៨០​ម៉ឺន​ហិក​តា

អា​មេ​រិ​ក​ ៖ តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា នាយកដ្ឋាន​ពន្លត់អគ្គិ​ភ័យ​របស់​រដ្ឋ​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា ភ្លើង​ឆេះ​ព្រៃ​នៅ​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា​ បាន​បង្កើត​កំណត់​ត្រា​ជាង ៨០​ម៉ឺន​ហិក​តា ខណៈ​ដែល​អគ្គិភ័យ​មិន​បាន​គ្រប់គ្រង​បាន​ល្អ បាន​បង្ខំ​ឱ្យ​ប្រជាជន​ជា​ច្រើន​រត់​ចេញពីផ្ទះ​របស់​ពួក​គេ​។

អ្នកនាំពាក្យ​នាយកដ្ឋាន​ការពារ​ព្រៃឈើ​ និង​ការពារ​អគ្គិភ័យ​នៃ​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា (Cal Fire) បាន​និយាយ​ថា​៖ «​ក្នុង​រយៈពេល ៣៣ ឆ្នាំ​កន្លង​មកនេះ យើង​មិន​ដែល​ឃើញ​ឆ្នាំ​ណា ដែល​ឆេះ​អស់​ច្រើន​បែប​នេះ​ទេ​»។​

នេះ​ពិតជា​ការ​បំបែក​កំណត់​ត្រា ហើយ​យើង​មិន​ទាន់​បាន​ឈាន​ដល់​ចុងបញ្ចប់​នៃ​រដូវ​ភ្លើង​ឆេះ​នៅឡើយ​ទេ​។ យ៉ាង​ហោច​ណាស់​ មាន​មនុស្ស ៧​នាក់ បាន​​បាត់​បង់​ជីវិត​​ដោយសារ​អគ្គិភ័យ​ឆ្នាំ​នេះ ​និង​សំណង់​ប្រមាណ ៣៨០០ ត្រូវ​បាន​ខូចខាត​ ឬ​បំផ្លាញ​។

នាយកដ្ឋាន​ពន្លត់អគ្គិភ័យ​បាន​និយាយ​នៅ​ក្នុង Twitter ថា ក្រុម​ពន្លត់​អគ្គិភ័យ​ច្រើន​ជាង ១៤,១០០​​នាក់ បាន​នឹង​កំពុង​ប្រយុទ្ធ​នឹង​ភ្លើង​ឆេះ​ចំនួន ២៤​កន្លែង ផ្សេង​ៗ​គ្នា​គិត​ត្រឹម​រសៀល​ថ្ងៃ​ច័ន្ទ​។

ក្នុង​ចំណោម​អគ្គិភ័យ​ទាំងនោះ ​គឺ Creek Fire ដែល​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​សុក្រ​ នៅ​លើ​ដី​ដ៏​ធំ ហើយ​រហូត​មកល់​ពេល​នេះ​បាន​រាលដាល​ដល់​ជាង​៣​ម៉ឺន​ហិច​តា ហើយ​មិន​ទាន់​អាច​គ្រប់គ្រង​បាន​នៅឡើយ​ទេ​។

នាយកដ្ឋាន​បាន​និយាយ​នៅ​លើ​បណ្តាញ​សង្គម Twitter ថា ​បុគ្គលិក​ចំនួន ៩៧៦​នាក់​បាន​កំពុង​ប្រយុទ្ធ​នឹង​អគ្គិភ័យ​ដែល​បាន​បន្ត​កើនឡើង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។

សីតុណ្ហភាព​កើនឡើង​ក្នុង​រយៈពេល​បី​ថ្ងៃ​ប៉ុន្មាន​ថ្ងៃ​មកនេះ បាន​ធ្វើ​ឱ្យ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​នូវ​ស្ថាន​ភាព​អគ្គិភ័យ​ដែល​មាន​គ្រោះថ្នាក់ និង​បាន​បង្ក​ផល​លំបាកទៅ​លើ​អ្នក​ពន្លត់អគ្គិភ័យ​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា​៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9674468