Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

​​​សមត្ថកិច្ចមួយក្រុមធំ សម្រុកចាប់ ម្តាយ និងកូន សង្ស័យ​លក់​ថ្នាំ​ញៀន តែឃើញថ្នាំញៀន ២កញ្ចប់តូចៗ

រាជធានី​ភ្នំពេញ​៖ កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ ចោម​ចៅ​ទី​៣ ដោយ​មានការ​សម្របសម្រួល​ពី ​ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង ​រាជធានី​ភ្នំពេញ​​ ​សម្រុកចូល​ទៅ​ដល់​ក្នុង​ផ្ទះ បាន​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​រួម​នឹង​កូនប្រុស​ម្នាក់ ប៉ុន្តែ​រក​ឃើញ​ថ្នាំ​ញៀន​ត្រឹមតែ​២​កញ្ចប់​ រួម​ជាមួយ​និង​ថង់​សម្រាប់​ច្រក​វេច​ខ្ចប់​គ្រឿង​ញៀន​មួយ​ចំនួន​តែ​ប៉ុណ្ណោះ​។

ប្រតិបត្តិការ​​ហ៊ឹកហ៊ាក់នេះ​ បាន​ធ្វើ​ឡើងកាលពី​វេលា​ម៉ោង​៣​ និង​២៥​នាទី​ រសៀល​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​លេខ​១៨០ ក្រុម​ទី​៧ ​ស្ថិត​នៅ​ក្នុង​ភូមិ​អង្គ​កែវ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

នគរបាល​បាន​​ឱ្យ​ដឹង​ថា ​ស្ត្រី​ជា​ម្ដាយ​ឈ្មោះ​ងួ​ន សំបូរ អាយុ​៤៩​ឆ្នាំ និង​កូនប្រុស​ឈ្មោះ លី ហាក់​ឡេ​ង អាយុ​១៨​ឆ្នាំ អ្នក​ទាំង​២​នេះ​ស្នាក់​នៅ​ក្នុងផ្ទះ​កើតហេតុ​ខាងលើ ។ ​​

តាម​ប្រភព​​​បន្ត​ទៀត​ថា កម្លាំង​នគរបាល​បាន​ធ្វើការ​ស្រាវជ្រាវ ច្រើន​ថ្ងៃ​កន្លង​មក​ហើយ បន្ទាប់​ពី​ទទួល​បានការ​ផ្ដល់​ព័ត៌មាន​ពី​សំណាក់​មហាជន​ដែល​​បាន​​ប្រាប់ ប៉ុន្តែ​រហូត​ពេល​នេះ​ទើប​កំណត់​បាន​ច្បាស់លាស់​នូវ​មុខសញ្ញា​​ខាងលើ​នេះ​។​បន្ទាប់​មក​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ សហ​ការជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ បាន​ចុះ​ទៅ​ធ្វើការ​បង្ក្រាប​និង​ចាប់ខ្លួន​បាន​ទាំង​២​នាក់ ​ម្ដាយ ​និង​កូន ហើយ​ក៏​បាន​រក​និង​ដកហូត​វត្ថុ​តាង​ខាងលើ​ផង​ដែរ​។

​បច្ចុប្បន្ន ​ជនសង្ស័យ​ទាំង​២​នាក់ ​ត្រូវ​បាន​នាំ​ទៅ​កាន់​អធិការដ្ឋាន​ នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ដើម្បី​សាកសួរ ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ផ្លូវច្បាប់​៕​ ​ត្នោត 

from: https://tnaot.com/km/m/detail/article/9485030