កំពូលកីឡាករ Cristiano Ronaldo អាចរកគ្រាប់បាល់ទី១០០ សម្រាប់ក្រុមជម្រើសជាតិរបស់គេបានហើយ។ បន្ទាប់ពីជាពីរបួសកីឡាករ Ronaldo បានចូលហ្វឹកហាត់ជាធម្មតាវិញជាមួយនឹងក្រុមជម្រើសជាតិដើម្បីត្រៀមប្រកួតទល់និងក្រុមជម្រើសជាតិស៊ុយអែតកាលពីថ្ងៃអង្គាររំលងអាធ្រាតក្នុងក្នុងការប្រកួតពានរង្វាន់ Nations League។
ក្នុងការប្រគួតនេះដែរគេបានសង្គេតឃើញថាកីឡាករចាស់វស្សាហ៍រូបនេះបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យដែលអាចរកបានដល់ទៅ២ គ្រាប់ម្នាក់ឯងទៀតផង ធ្វើឱ្យគេក្លាយកីឡាករដែលអាចរកគ្រាប់បាល់បង្គ្រប់គ្រាប់ទី ១០០ ។
កីឡាករនេះមានគ្រាប់បាល់ ៩៩ គ្រាប់ក្នុងដៃរួចស្រេចទៅហើយ សរុបមកគឺគេមាន ១០១គ្រាប់សម្រាប់ក្រុមជម្រើសជាតិរបស់គេ បន្ទាប់ពីរកបាន២ គ្រាប់ក្នុងជំនួបកាលពីយប់មិញ។ គូសបញ្ជាក់ដែរថាកំពូលកីឡាករវ័យ៣៥ ឆ្នាំរូបនេះឈរក្នុងលេខរៀងទី២ បន្ទាប់កីឡាករ Ali Daei ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអ៊ីរ៉ង់ មាន ១០៩ គ្រាប់។
ដូច្នេះកីឡាករ Ronaldo ត្រូវការត្រឹមតែ ៩គ្រាប់ទៀតតែប៉ុណ្ណោះដើម្បីបំបែកកំណត់ត្រា Ali Daei ដើម្បីក្លាយជាអ្នកដែលរកគ្រាប់បាល់ច្រើនជាងគេសម្រាប់ក្រុមជម្រើសជាតិ ៕