ខេត្តប៉ៃលិន ៖ កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងកាច់ និងកម្លាំងប្រជាការពារ ចុះបង្ក្រាបករណីក្មេងទំនើងជិះម៉ូតូកាន់កាំបិតចំនួន១ករណី បម្រុងនឹងវាយកាប់ចាក់គ្នានៅតាមដងផ្លូវ ។
ហេតុការណ៍ចុះបង្ក្រាបករណីខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង២និង២២នាទីរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិ អូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
តាមប្រភពព័ត៍មានបានឱ្យដឹងថា ៖ នៅពេលដែលកម្លាំងសមត្ថកិច្ចដេញតាមជនសង្ស័យពីក្រោយជាប់ៗនោះ សង្ស័យក៏បានបោះកាំបិតចោលហើយជិះម៉ូតូរត់គេចខ្លួន លុះដេញទៅដល់ចំណុចចំការស្វាយនៅក្បែរអង់តែនទូរស័ព្ទ ក្នុងភូមិអូររអិល ស្រាប់តែជនសង្ស័យជិះម៉ូតូចូលក្នុងព្រៃ ហើយផ្ដូលម៉ូតូចោល រួចក៏រត់គេចខ្លួនបាត់ ដោយបន្សល់ទុកតែម៉ូតូចំនួន១គ្រឿង ។តាមប្រភពព័ត៌មានបានឱ្យដឹងបន្តថា វត្ថុតាងដែលនគរបាលដកហូតបានរួមមាន ៖ ម៉ូតូ១គ្រឿង ម៉ាកឌ្រីម ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ គ្មានផ្លាកលេខ ។ ចំណែកជនសង្ស័យទាំង២នាក់ ពុំស្គាល់អត្តសញ្ញាណនោះទេ បាននាំគ្នារត់គេចខ្លួនបាត់ ហើយនគរបាលកំពុងតាមប្រម៉ាញ់ ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព