Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រកឃើញកូវីដ១៩បន្ថែមលើមនុស្ស៩នាក់ទៀត ក្នុងចំណោមអ្នកធ្វើដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី​

ភ្នំពេញ៖ រកឃើញកូវីដ១៩ថ្មី ចំនួន៩នាក់ថែមទៀតក្នុងចំណោមអ្នកធ្វើដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌីត។ នេះបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២០នេះ។

បូកជាមួយអ្នកជំងឺកូវីដ១៩ថ្មី៩នាក់នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ កើនដល់១៦៥នាក់ ដែលក្នុងនោះ អ្នកកំពុងសម្រាកព្យាបាលមានចំនួន៣២នាក់ ខណៈអ្នកជាសះស្បើយមានចំនួន១៣៣នាក់។

អ្នកជំងឺកូវីដ១៩ដែលទើបរកឃើញនេះ ជាបុរសខ្មែរមានអាយុចាប់ពី ២៤ ដល់ ៣០ឆ្នាំ ក្នុងនោះអ្នកខេត្តត្បូងឃ្មុំ៦នាក់ ខេត្តកណ្តាល១នាក់ ខេត្តកំពង់ឆ្នាំង១នាក់ និងភ្នំពេញ១នាក់។

សេចក្តីជូនដំណឹងបញ្ជាក់ថា វត្ថុសំណាកលើកទី២របស់ពួកគាត់ ដែលធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ទទួលបានលទ្ធផល វិជ្ជមានវីរុសកូវីដ១៩ នៅយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ហើយបច្ចុប្បន្នអ្នកជំងឺទាំង៩នាក់នោះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ រីឯ អ្នកដំណើរចំនួន៧០នាក់ ដែលធ្វើដំណើរតាមជើងហោះហើរជាមួយអ្នកវិជ្ជាមានវីរុសកូវីដ១៩ កំពុងត្រូវបានបន្តធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កជម្ពូរវ័ន្ត៕ ប៊ុនធឿន  

from: https://tnaot.com/km/m/detail/article/9484581