ទោសនៃការសម្លាប់សត្វចៀមនាំកំណើតទៅកើតជាប្រេតដែលមានរូបកាយគ្របដណ្តប់ដោយឈាមក្រហមរងាលគួរអនិច្ចាពេកក្រៃ ព្រោះរូបកាយប្រេតនោះមិនស្បែកគ្របដណ្តប់ឡើយ ។
ប្រេតនោះឈ្មោះនិច្ឆវីបុរិសប្រេត គឺប្រេតមានរាងកាយរងាលឥតមានស្បែកគ្រប់ដណ្តប់ ។ ប្រេតនេះអណ្តែតនៅឯអាកាសវេហាក្បែរជើងភ្នំគិជ្ឈកូដ មានពពួកហ្វូងបក្សីចំពុះដែកទាំងឡាយដេញតាមរោមឆាបចឹក និច្ឆវីបុរិសប្រេតនោះឯងក៏ដល់នូវទុក្ខវេទនាក្រៃលែង ក៏ស្រែកទ្រហោយំទួញថ្ងូរឥតល្ហែ ។
ព្រះសម្មាសម្ពុទ្ធនៃយើងបានត្រាស់ថា ម្នាលភិក្ខុទាំងឡាយសត្វប្រេតនុះកាលពីដើមជាអ្នកសម្លាប់សត្វចៀមមិនញញើតដៃ ព្រោះតែបាបកម្មនេះឯងបណ្តាលឱ្យប្រេតនោះរងាលខ្លួនប្រាណឥតស្បែកគ្របសង្កត់ ។ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព