កាលពីសប្តាហ៍មុនយើងទទួលបានព័ត៍មានគួរឲ្យកត់សំគាល់មួយនៃ Redmi Note 9 ដែលនឹងមកដល់ប្រទេសឥណ្ឌាក្នុងពេលឆាប់ៗនេះ ។ ឥឡូវនេះគណនី Twitter របស់ Redmi India បានបង្ហាញថា ទូរសព្ទនេះនឹងមកដល់នៅថ្ងៃទី២០ ខែកក្កដា ជាមួយនឹងការបង្ហាញជាផ្លូវការ និងចំណុចសំខាន់ៗដែលគ្រោងនឹងចាប់ផ្តើមនៅម៉ោង ១២រសៀលថ្ងៃនោះផងដែរ។
ស្មាតហ្វូន Redmi Note 9 ភ្ជាប់មកជាមួយអេក្រង់ទំហំ 6.53 inch ប្រភេទ IPS ដែលមានកម្រិតរូបភាព FHD + និងកាមេរ៉ាខាងមុខទំហំ 13MP។ ទូរសព្ទនេះដំណើរការដោយបន្ទះឈីប Helio G85 និងRAMទំហំ 3/4GB អមជាមួយអង្គផ្ទុកទិន្នន័យទំហំ 64/128GB។ ទូរសព្ទនេះមានបំពាក់កាមេរ៉ាភ្លោះដែលមានទំហំ 48MP ។
ទូរសព្ទ Redmi Note 9 ត្រូវបានគេរំពឹងថា នឹងលក់តាមរយៈគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន Xiaomi ក៏ដូចជាក្រុមហ៊ុន Amazon នៅប្រទេសឥណ្ឌា ក្នុងតម្លៃប្រហែល 15000 INR ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ gsmarena