
ក្រុម Manchester City នឹងលេងនៅ Champions League នៅរដូវកាលក្រោយបន្ទាប់ពីតុលាការអាជ្ញាកណ្តាលកីឡា (CAS) បានដកបម្រាម ២ឆ្នាំរបស់ក្លិបពីបាល់ទាត់អឺរ៉ុប លើការចំណាយលើសពីប្រាក់ឧបត្ថម្ភ ។
CFCB (អង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុរបស់ក្លិបបាត់ទាត់)បាននិយាយថា ក្រុម Manchester City បានចំណាយលើសពីប្រាក់ឧបត្ថម្ភក្នុងគណនីរបស់ពួកគេ និងដាក់ជូនទៅសហព័ន្ធនៅចន្លោះឆ្នាំ២០១២ និងឆ្នាំ២០១៦ តែប៉ុណ្ណោះ ។
ភ្នាក់ងារ Premier League ក៏បានច្រានចោលរាល់ការធ្វើខុស និងបានប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចនៅ CAS កាលពីខែមុន បន្ទាប់ពីបាននិយាយពីនិតិវិធីវិន័យរបស់ UEFA រួចមក គេក៏បានចោទថាជាការរើសអើង និងមិនត្រឹមត្រូវតាមច្បាប់នោះទេ។ ក្រោយពីបានស្តាប់ភស្តុតាងក្នុងរយៈពេល បីថ្ងៃក្នុងខែមិថុនា ឥឡូវនេះ CAS បានសម្រេចដកចេញនូវការព្យួរនិងកាត់បន្ថយការពិន័យរបស់ Manchester City ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ skysports