បន្ទាប់ពីការសាកបង្ហោះ Hashtag ជាពិសេសលើបណ្ដាញសង្គម Twitter ពីការមកដល់នៃព្រឹត្តិការណ៍ Apple ក្រុមហ៊ុនបានប្រកាសជាផ្លូវការថាព្រឹត្តិការណ៍បន្ទាប់នឹងធ្វើឡើងនៅថ្ងៃទី ១៥ ខែ កញ្ញា វេលាម៉ោង ១០ ព្រឹក(យកតាមម៉ោង PT)ខាងមុខនេះ។
ព្រឹត្តិការណ៍នោះត្រូវបានដាក់ឈ្មោះថា “Time Flies” ហើយវាហាក់បីដូចជានឹងមានសេចក្ដីប្រកាសផ្ដោតសំខាន់ទៅលើស៊េរីទូរសព្ទ iPhone 12 មានដូចជា iPhone 12, iPhone 12 Max, iPhone 12 Pro, iPhone 12 Pro Max ដែលកាលពីខែ កក្កដា ក្រុមហ៊ុនបានបញ្ជាប់ថានឹងបញ្ចេញនៅខែ កញ្ញា នេះតាមដោយនាឡិកា Apple Watch 6 ថ្មី និង iPad ជំនាន់ថ្មីបំផុតសម្រាប់ជំនួសឲ្យ iPad Air ផងដែរ។
ដំណឹងចចាមអារ៉ាមបានឲ្យដឹងថាចំពោះនាឡិកា Apple Watch 6 នឹងមានដំណើរការលឿនជាងមុន ខណៈវាក៏បន្ថែមមុខងារតាមដានសុខភាពរួមបញ្ចូលទាំងមុខងារត្រួចពិនិត្យអុកស៊ីសែនឈាម និងធ្វើឲ្យមុខងារតាមដានដំណេកកាន់តែប្រសើរជាងមុន។ លើសពីនេះវាអាចនឹងមាន Apple Watch ថ្មីដែលមានតម្លៃសមរម្យដើម្បីជំនួសម៉ូដែល Series 3 ពេលនេះ។ ប្រែសម្រួលដោយ៖ រីតា
ខាងក្រោមនេះជាតំណខ្សែ(Link)ប្រកាសរបស់ក្រុមហ៊ុន Apple លើទំព័រ YouTube