Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

C.Ronaldo ក្លាយជា​កីឡាករ​អឺរ៉ុប​ដំបូង​គេ ធ្វើ​បាន​១០០​គ្រាប់​សម្រាប់​ជម្រើសជាតិ

ព័រ​ទុ​យ​ហ្គា​ល់ ៖ កីឡាករ Cristiano Ronaldo របស់​ព័រ​ទុ​យ​ហ្គា​ល់ បាន​ក្លាយជា​កីឡាករ​អឺរ៉ុប​ដំបូង​គេ ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ឲ្យ​ក្រុម​ជម្រើសជាតិ​លើស ១០០​គ្រាប់ (១០១​គ្រាប់​) ក្នុង​បាល់ទាត់​បុរស​សម្រាប់​ការ​ប្រកួត​អន្តរជាតិ បន្ទាប់​ពី​រកបាន ២​គ្រាប់​ម្នាក់ឯង ក្នុង​ជំនួប​ដែល​ព័រ​ទុ​យ​ហ្គា​ល់​យកឈ្នះ​ស៊ុ​យ​អែ​ត ដោយ​លទ្ធផល ២-០ ក្នុង​ពានរង្វាន់ Nations League​។

២​គ្រាប់​ដែល​រកបាន​ដោយ​ខ្សែប្រយុទ្ធក្រុម Juventus វ័យ ៣៥​ឆ្នាំ​រូប​នេះ សម្រេច​បាន​នៅ​នាទី​៤៥ ជិត​បញ្ចប់​វគ្គ​ទី​១ ដោយ​បាន​ហ្វ្រី​ឃី​ត (Free Kick) និង​គ្រាប់​ទី​២ នៅ​នាទី​៧២ ដោយ​ការ​ស៊ុត​បាល់​ពីលើ​ប្រអប់​គ្រោះថ្នាក់​។

បើ​ទោះបីជា​កីឡាករ​ព័រ​ទុ​យ​ហ្គា​ល់ និង​អឺរ៉ុប ដែល​ស៊ុត​បាល់​បញ្ចូល​ទី​ច្រើន​ជាងគេ សម្រាប់​ក្រុម​ជម្រើសជាតិ​ក្នុង​ការ​បង្ហាញខ្លួន​ចំនួន ១៦៥​ប្រកួត​យ៉ាងណា​ក្តី ក៏ C.Ronaldo នៅ​ត្រូវការ ៨​គ្រាប់​បន្ថែម​ទៀត ដើម្បី​តាម​ស្មើ​កំណត់​ត្រា​របស់​លោក Ali Daei អតីត​ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​អ៊ី​រ៉​ង់ ដែល​ជា​បុរស​តែ​ម្នាក់​គត់​រក​គ្រាប់​បាល់​ប្រកួត​អន្តរជាតិ​ច្រើន​ជាង C.Ronaldo ពោលមានចំនួន ១០៩​គ្រាប់ អំឡុង​ពេល​អាជីព​របស់​លោក​នៅ​ចន្លោះ​ឆ្នាំ ១៩៩៣ ដល់​ឆ្នាំ ២០០៦ ពី​ការ​បង្ហាញខ្លួន​ចំនួន ១៤៩​ប្រកួត​៕

ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9673921