Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

វិស័យធនាគារ មិនសូវផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ លើគម្រោងខុនដូដែលកំពុងសាងសង់

គម្រោង​ខុន​ដូដែល​កំពុងស្ថិតនៅក្នុងការ​សាងសង់ ហាក់មិនសូវ​មានការ​គាំទ្រ​ហិរញ្ញវត្ថុ​ ដើម្បីការ​វិនិយោគ​ពី​ខាង​ធនាគារឡើយ ខណៈ​ខុន​ដូ​​ប្រមាណ​២​ម៉ឺន​យូ​នី​ត ដែលបាន​សាងសង់​រួចរាល់​ ចំនួន​ជាង​៦០​គម្រោង ​កំពុង​ទទួល​បានការ​គាំទ្រ​ពីវិស័យ​ធនាគារ ក្នុង​ការ​ផ្ដល់​ឥណទាន​ សម្រាប់​វិនិយោគ​ផង​ដែរ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោកស្រី​អាន សុធី​តា អគ្គ​នាយិកា​ក្រុមហ៊ុន​វាយតម្លៃ​អចលនទ្រព្យ CBRE Cambodia។

​លោកស្រី​អាន សុធី​តា អគ្គ​នាយិកា​ក្រុមហ៊ុន​វាយតម្លៃ​អចលនទ្រព្យ CBRE Cambodia បានឱ្យដឹងថា វិនិយោគិន​ ខ្លះ​បាន​យក​លុយ​ពី​ធនាគារ មក​ទិញ​ខុន​ដូ ​ហើយ​ក៏​បាន​ដាក់​ជួល​ខុន​ដូ​នោះ ​ទៅ​ជន​បរទេស​ ឬ​វិនិយោគិន​ដទៃ​ទៀត ដើម្បី​បាន​ប្រាក់​ចំណេញ​មក​វិញ ក៏​ប៉ុន្តែ​នៅ​ពេល​មានការ​ធ្លាក់​ចុះ​ចំនួន​ជនបរទេស ​នៅ​ក្នុង​ប្រទេស​កម្ពុជា ខាង​ធនាគារ​ក៏​គេ​មើល​ដែរ បើសិនជា​គ្មាន​អ្នក​ជួល​ទេ​ ពួក​គេ​ពិបាក​នឹង​ផ្ដល់​ឥណទាន​ទៅ​វិនិយោគិន ដើម្បី​យក​លុយ​ទាំងនោះ ​ទៅ​វិនិយោគ​ជាមួយនឹង​ខុន​ដូ​។

ការធ្លាក់នូវអត្រារស់នៅខុនដូ គឺវាអាស្រ័យទៅលើចំនួនភ្ញៀវបរទេស ចូលមកដល់កម្ពុជា ព្រោះទីផ្សារខុនដូកម្ពុជា បានផ្តោតខ្លាំងទៅលើជនបរទេស មានន័យថា បើអត្រាជួលនិងទិញ​ខុនដូ ស​ម្រាប់ ស្នាក់​នៅធ្លាក់ចុះ ចំនួនជនបរទេសក៏ធ្លាក់ចុះដែរ។

បើ​តាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី​នគ​រូប​នី​យ​ដ​កម្ម​និង​សំណង់ ក្នុង​រយៈ​១​ឆមាស​ដើមឆ្នាំ ២០២០​នេះ​កម្ពុជា​ទទួល​បាន​គម្រោង​អភិវឌ្ឍន៍​ក្នុង​វិស័យ​សំណង់​ជាង​២.៥២២​គម្រោង គិត​ជា​ទឹកប្រាក់​មាន​ប្រមាណ ៣,៨៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក។ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9482449