រាជធានីភ្នំពេញ៖ ទីបំផុតរដ្ឋាភិបាលសម្រេចសងថ្ងៃឈប់ សម្រាកបុណ្យចូលឆ្នាំប្រពៃណីខ្មែរវិញហើយនៅថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហាខាងមុខនេះ។
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើសុំសម្តេចតេជោ ហ៊ុន សែន កំណត់យកថ្ងៃឈប់សម្រាកជំនួស ឲ្យថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ពីថ្ងៃទី ១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២០ ខាងមុខ ។
នេះបើតាមលទ្ធផលនៃកិច្ចប្រជុំចង្អៀតគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការកំណត់ថ្ងៃឈប់សម្រាកជំនួស ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងការសម្រួលវិធានការ ចេញ-ចូលប្រទេសកម្ពុជា ដល់វិនិយោគិន-ធុរជនបរទេស ៕ ត្នោត