Cristiano Ronaldo បានក្លាយជាកីឡាករអឺរ៉ុបដំបូងគេបង្អស់ ដែលអាចស៊ុតបញ្ចូលទីរហូតដល់ទៅ ១០០គ្រាប់+ ក្រោយដាក់២គ្រាប់ទៅលើក្រុមជម្រើសជាតិស៊ុយអែត កាលពីយប់មិញនេះ។
២គ្រាប់របស់ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ រកបាននៅនាទីទី៤៥ ដោយការទាត់ហ្វ្រីឃីតយ៉ាងស្អាត និងនាទីទី៧២ ខណៈការស៊ុត២គ្រាប់នេះ គឺជាការស៊ុត២៤ដងហើយ (ស៊ុតបាន២គ្រាប់) ឲ្យក្រុមជម្រើសជាតិ ដែលគ្មានកីឡាករសញ្ជាតិដូចគេអាចធើ្វបាននោះទេ។
ជ័យជម្នះនេះបានធើ្វឲ្យព័រទុយហ្គាល់ ស្ថិតនៅកំពូលតារាង មាន៦ពិន្ទុស្មើបារាំង ក្នុងពូល៣ League A នៃពានរង្វាន់ UEFA Nations League៕
ប្រភព៖ Dailymail