Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តារាចម្រៀង៥រូបមកពីក្រុម Girls ’Generation បានបន្តកុងត្រាថ្មីជាមួយផលិតកម្ម SM Entertainment

Taeyeon, Sunny, Hyoyeon, Yoona និង Yuri សមាជិកក្រុម Girls ’Generation បានបន្តកុងត្រាថ្មីជាមួយផលិតកម្ម SM Entertainment ក្នុងរយៈពេលបីឆ្នាំបន្តទៀត ។

ក្នុងឆ្នាំ២០១៧ សមាជិកក្រុម Girls ‘Generation ៣រូបគឺ Sooyoung, Seohyun និង Tiffany បានចែកផ្លូវគ្នាជាមួយផលិតកម្ម SM Entertainment ហើយបានចូលរួមជាមួយផលិតកម្មថ្មីមួយផ្សេង ខណៈដែល YoonA, Taeyeon, Yuri, Sunny និង Hyoyeon បានសម្រេចចិត្តនៅបន្តជាមួយផលិតកម្ម SM Entertainment ដដែល ហើយក្នុងឆ្នាំ២០១៨ តារាចម្រៀងទាំង ៥រូបនេះ បានចេញផ្សាយបទចម្រៀងមួយបទដែលមានចំណងជើងថា Lil Touch ។

បច្ចុប្បន្ននេះផងដែរ សមាជិកក្រុម Girls ‘Generation ទាំង៥រូបនេះ កំពុងមមាញឹកជាមួយអាល់ប៊ុមបទចម្រៀងថ្មីរបស់ពួកគេ ដែលនឹងគ្រោងចេញផ្សាយឆាប់ៗនេះ ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ allkpop

from: https://tnaot.com/km/m/detail/article/9672978