ច្រកល្អៀង មានខ្សែទឹកជ្រោះហូរចេញពីកំពូលភ្នំឱរ៉ាល់ខួបប្រាំងវស្សាកាត់ផ្ទាំងថ្មរាប់រយម៉ែត្រត្រជាក់ ដូចទឹក អម្រឹតគួរជា ទីគយគន់។មានចម្ងាយប្រមាណ៧៣គីឡូម៉ែត្រភាគ អាគ្នេឃ៍ក្រុងពោធិ៍សាត់និងមានចម្ងាយ៤៣គីឡូម៉ែត្រពីផ្សារក្រគរស្ថិតនៅក្នុងឃុំឈើតុំស្រុកក្រគរបើភ្ញៀវ ទៅពីខាងភ្នំពេញឬពីខេត្តកំពង់ឆ្នាំងចង់ទៅទស្សនាតំបន់ធម្មជាតិដ៏ប្រណីតមួយនេះគេមិនបាច់ទៅដល់ទីរួមខេត្តធិ៍សាត់ទេដល់ផ្សារ ក្រគរនោះនឹងមានផ្លូវមួយបត់ឆ្វេងទៅដោយធ្វើដំណើរតាមផ្លូវក្រួសក្រហមបានរយៈចម្ងាយ៣៨គីឡូម៉ែត្រ និង៤គីឡូម៉ែត្រទៀតជាផ្លូវលំធម្មតា។