ក្រចេះ ៖ ក្រោមការចង្អុលបង្ហាញពីឧត្តមសេនីយ៍ស្នងការ គណៈបញ្ជាការឯកភាពក្រុង និងមានការសម្របសម្រួលពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ថ្ងៃថ្ងៃ១២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៥និង១០នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ សហការជាមួយការិយាល័យគ្រឿងញៀនខេត្ត ចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅផ្ទះរបស់ឈ្មោះ ឈាវ សុីនា ស្ថិតនៅភូមិព្រែកតាថឹង ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។
ក្នុងប្រតិបត្តិការណ៍ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ ១.ឈ្មោះ ឈាវ សុីនា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ, ២. ឈ្មោះ ហ៊ួន ប៊ុនធិ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ (អ្នកទាំង២ មានទីលំនៅភូមិព្រែកតាថឹង ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ), ៣. ឈ្មោះ ម៉ាន វ៉ា អាយុ ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិពង្រ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ។
ក្រៅពីឃាត់ខ្លួនសមត្ថកិច្ចដកហូតយកសម្ភារ និងវត្ថុតាង រួមមាន៖ ម្ស៉ៅក្រាមពណ៌ស(សង្ស័យជាគ្រឿងញៀន) ចំនួន១១កញ្ចប់ (ធំ០៩កញ្ចប់, តូច០២កញ្ចប់) ជិត១គីឡូក្រាម, ថ្នាំគ្រាប់ (សង្ស័យជាគ្រឿងញៀន) ចំនួន១៦៩គ្រាប់ (ពណ៌ផ្កាឈូក ចំនួន១៦៨គ្រាប់ ពណ៌ខៀវ ចំនួន០១គ្រាប់), ជញ្ចីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន០២គ្រឿង, ទុយោសម្រាប់ចូករំលែកគ្រឿងញន ចំនួន០២, ថង់សម្រាប់ច្រករំលែកគ្រឿងញៀនមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ០៣នាក់ និងវត្ថុតាង ត្រូវបានឃាត់ និងរក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕ផេង ភាព