Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សំណើសុំបើក គ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ នៅមិនទាន់ទទួលបាន ការឆ្លើយតបពីរាជរដ្ឋាភិបាល

សំណើសុំបើកគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីរៈ ដែល​បានរៀបចំឡើងដោយរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺនៅមិនទាន់ចេញជារូបរាងផ្លែផ្កានៅឡើយទេ ដោយកំពុង​នៅរង់​ចាំ​ការ​សម្រេច ពីប្រមុខរាជរដ្ឋាភិបាល ក្នុងការអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ។

លោក អ៊ិត សំហេង រដ្ឋ​មន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីព្រឹកថ្ងៃទី១៤ ខែ​កក្កដា ឆ្នាំ២០២០នេះ បានស្នើសុំការយោគយល់ ពីស្ថាបនិក​នៃសាលា​-វិទ្យាស្ថាន ក៏ដូចជាគ្រឹះ​ស្ថាន​សិក្សា​​នា​នា ក្នុងការប្រកាសផ្អាកបិទសាលារៀននៅទូទាំងប្រទេស របស់រាជរដ្ឋាភិបាល។

លោករដ្ឋមន្រ្តី បានឱ្យដឹងថា កន្លងមកនេះ រាជរដ្ឋាភិបាល បានគ្រប់គ្រងស្ថានការណ៍ នៃការរីក​រាល​ដាលជំងឺកូវីដ១៩ បានយ៉ាងល្អប្រសើរ គឺមិនមានពលរដ្ឋខ្មែរណាម្នាក់ស្លាប់​ ដោយសារបញ្ហា​នេះ​ទេ។ “អ្នកជំងឺទាំងអស់បានហូរចូលពីបរទេស ហើយក្រសួងសុខាភិបាល បានគ្រប់​គ្រង​បានយ៉ាងល្អ បើទោះជាពិភពលោក កំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរក្តី”។

កាលពីពេលថ្មីៗនេះ ក្រសួងអប់រំបានធ្វើការប្រកាស ឱ្យបើកសាលារៀនជា៣ដំណាក់កាល ដំណាក់កាលទី១ គឺបើក​សា​លាដែលមានសុវត្ថិភាព អនាម័យខ្ពស់ ក្នុងនោះ៖ មានកូនមន្រ្តីទូត កូនអ្នក​ជំនួញ និងអ្នកវិនិយោគ ដែលអាចបាន​រៀន​សូត្រនៅកម្ពុជា។ ” ក្រសួងអប់រំក៏កំពុងពិនិត្យលទ្ធភាព បើកជំហានទី២ និងទី៣ជាបន្តបន្ទាប់ដែរ”។

លោករដ្ឋមន្ត្រីបញ្ជាក់ថា”ក្រសួង​កំពុង​ពិនិត្យមើលលទ្ធភាពក្នុងការបើករោងជាងជាមុនសិន ដែលចំណុចនេះ កំពុងធ្វើការស្នើសុំ នឹងរង់ចាំការសម្រេច​ពីរាជ​រដ្ឋាភិបាលផងដែរ”។

រាល់សំណើរ របស់សមាជិកនៃសមាគម គឺក្រសួងការងារបានទទួលយក និងដាក់ស្នើបន្ត​ទៅ​សុំការសម្រេចពីរាជរដ្ឋាភិបាលដូចគ្នា ប៉ុន្តែបើសិនមានការអនុញ្ញាតពីរាជរដ្ឋាភិបាលហើយ គឺត្រូវតែធា​នា​ឱ្យ​បាននូវលក្ខខណ្ឌអនាម័យខ្ពស់ ហើយបង្កើតឲ្យមានក្រុមការងារចុះអង្កេតគ្រប់សាលាទាំងរដ្ឋ និង​ឯកជន បើរកឃើញថា មិនបានអនុវត្តតាមគោលការណែនាំបានល្អទេ នឹងត្រូវផ្អាកវិញជាបន្ទាន់។ នេះបើតាមលោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។

បើតាមលោក ណុប នរិន្ទ ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សាបច្ចេកទេសនិងវិជ្ជាជីវៈ បានលើកឡើងពីបញ្ហាដែលសមាជិក នៃសមាគម កំពុងជួបនូវបញ្ហាជាច្រើនដូចជា ថ្លៃជួលអគារសិក្សា ការ​ចំណាយផ្សេងៗ ក្នុងកិច្ចដំណើរការរបស់វិទ្យាស្ថាន ជាពិសេសការផ្តល់សេវានានា​របស់ខ្លួន ក្នុងដំណាក់​កាល នៃ​វិបត្តិជាសកលនេះ។ “ អ្វីដែលអាចធ្វើឱ្យវិទ្យាស្ថានអាចទៅ​មុខបាន គឺអាស្រ័យ​ទៅ​​លើស្ថាន​ភាព​នៃកូវីដ១៩នេះ ថាតើបានធូរស្រាលកម្រិតណា ព្រោះបច្ចុប្បន្នវាកំពុងតែវាយលុកបណ្តាប្រទេសជាច្រើន ទាំងប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍ ដែល​ធ្វើ​ឱ្យមានបញ្ហា​ប្រឈម​លើ​ទីផ្សារ សេដ្ឋកិច្ច និង ទេសចរណ៍។ 

ស្រដៀងគ្នាផងដែរ លោកបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ បានស្នើឱ្យសមា​គមទាំងអស់ មានការឯកភាពគ្នា សហ​ការ​ប្រមែប្រមូលគ្រឹះអប់រំ បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទាំងអស់ មកជាក្រុមតែមួយ ដោយគៀង​គរលោក​គ្រូអ្នកគ្រូ សាស្ត្រាចារ្យ ទាំងរដ្ឋ និងឯកជន ដែលលោកបានចូលនិវត្ត ពោរពេញ​ដោយបទពិសោធន៍​ល្អៗ មកជួយតម្រែតម្រង់បន្ថែមទៀត។ “ដោយធ្វើទំនើបកម្ម តាមបែបប្រព័ន្ធឌីជីថល តាមរយៈការអប់រំ បណ្តុះបណ្តា បច្ចេកទេស វិជ្ជាជីវៈ និងជាឧបករណ៍ក្នុងការប្រមែប្រមូលធនធានមនុស្សឱ្យមកជុំគ្នា។ ប៉ុន្តែក្នុងដំណាក់កាលនេះ សំខាន់​បំផុតនោះគឺការផ្ទេរចំណេះដឹងតាមអនឡាញ ដែលជាយន្តការ​មួយ​អាច​ដោះស្រាយបញ្ហា របស់វិទ្យាស្ថាននិងសាលារៀនបាន ព្រោះថាកូវីដ១៩អាចនឹងនៅតែបន្តយូរអង្វែង”។

ការស្នើសុំឱ្យបើកវិទ្យាសា្ថនអប់រំបណ្តុះបណ្តាល បច្ចេកទេស និង​វិជ្ជាជីវៈទៅកាន់រាជរដ្ឋាភិបាលនាពេលនេះ គឺដោយយោងទៅតាមបញ្ហាខាងលើនេះ ដែលកំពុងកើតឡើងនៅក្នុងសមាគមន៍។ ជាមួយគ្នានេះ វិទ្យាសា្ថនអប់រំបណ្តុះបណ្តាល បច្ចេកទេស និង​វិជ្ជាជីវៈ ក៏បានដើរតួនាទីសំខាន់ មិនអាចខ្វះបាន ក្នុងការជួយលើកកម្ពស់វិស័យការងារ អប់រំ និងធនធានមនុស្ស។

បើគិតដល់​ពេល​នេះ មានធនធានមនុស្សជាច្រើន បានកើតចេញពីវិទ្យាស្ថានបណ្តុះបណ្តាល នៅក្នុងប្រទេសកម្ពុជា ជាពិសេស​បាន​បង្ហាញ នូវលទ្ធផលជាក់ស្តែងទាំងចំនួនបរិមាណផលិត និង​គុណភាពផងដែរ។ ដោយ៖ ឃួន លក្ខិណា

from: https://tnaot.com/km/m/detail/article/9481924