Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

វង្ស ណ​យ ប្រកាស​លា​សង្វៀន​ប្រដាល់​

រាជធានី​ភ្នំពេញ៖ លោក វង្ស ណ​យ បាន​ប្រកាស​លាឈប់​ពី​ការងារជាអ្នក​ប្រដាល់ ដោយ​អះអាង​ថា របរ​មួយ​នេះ​ទទួល​បាន​ត្រឹម​កេរ្តិ៍ឈ្មោះ គ្មាន​សល់​លុយកាក់​អ្វី​នោះ​ឡើយ ។

​អ្នក​ប្រដាល់​ក្បាច់​បុរាណ​ខ្មែរ មាន​រហ័ស​នាមថា អ្នកលេង​កែង​ឆេះ​មក​ពី​ក្លិប​កងពលតូច​លេខ​៣១ លោក វង្ស ណ​យ ដែល​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា ជា​កំពូល​កីឡាករ​ប្រដាល់​ដ៏​មាន​សមត្ថភាព ដែល​អាច​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​ជា​ច្រើន​ដង បាន​ប្រកាស​លាឈប់​ពី​ប្រដាល់​កាលពី​រាត្រី​ថ្ងៃ​ទី​១២ កក្កដា ឆ្នាំ​២០២០។

​លោក​​ថា វិស័យ​មួយ​នេះ​ពិតជា​ជួយ​ឲ្យ​កេរ្តិ៍ឈ្មោះ​ល្បី​ពិតមែន តែ​និយាយ​ពី​ចំណូល​វិញ គឺ​ទាប ហើយ​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ធ្លាក់ខ្លួន​ពិ​ការ ហើយ​បើសិនជា​ធ្លាក់ខ្លួន​ពិការ​ពិតមែន គឺ​កូន​ៗ​របស់​លោក​ពិតជា​វេទនា​ហើយ ។

​បង្ហោះប្រកាសលើបណ្តាញសង្គមហ្វេសប៊ុកលោក វង់ ណយ សរសេរថា «​ខ្ញុំ​លាឈប់​ពី​ប្រដាល់​ហើយ​បងប្អូន ។ ខ្ញុំ​វ៉ៃ​យូរណាស់​ហើយ ល្បី​តែ​ឈ្មោះ គ្មាន​សល់​អី​ទេ ពេល​នេះ​ខ្ញុំ​អស់កម្លាំង​វ៉ៃ​ទៀត​ហើយ ទើប​ខ្ញុំ​សម្រេចចិត្ត​ឈប់​វៃ​នៅ​ពេល​នេះ ព្រោះ​ខ្លាច​ពិការ ខាន​បាន​រកស៊ី​ចិញ្ចឹម​កូន ។​បើ​ខ្ញុំ​ពិការ​ទៅ​គ្មាន​អ្នក​ណា​ចិញ្ចឹម​កូន​ខ្ញុំ​ទេ​» ។

សូម​បញ្ជាក់​ថា ​កីឡាករ វង្ស ណ​យ លោក វង្ស ណ​យ ជា​កូនសិស្ស​របស់​លោក ឈិ​ត សា​រឹម ហើយ​លោក​មានស្រុក​កំណើត នៅ​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

from: https://tnaot.com/km/m/detail/article/9481830