Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Ole ថានឹងប្រើទម្រង់លេងនេះ ពេលប៉ះ Southampton យប់នេះ

ក្នុងសនិ្នសីទសារព័ត៌មានមុនជំនួបយប់នេះ លោក OIe Gunnar Solskjaer គ្រូបង្វឹករបស់ក្រុមបិសាចក្រហម Manchester United បាននិយាយថា លោកនឹងមិនប្ដូរទម្រង់លេងរបស់លោកឡើយ ពេលក្រុមប៉ះ Southampton នារាត្រីនេះ។

Man Utd នឹងស្វាគមន៍ Southampton នៅកីឡដ្ឋាន Old Trafford វេលាម៉ោង២រំលងអាធ្រាត ដែលជាការប្រកួតដ៏សំខាន់របស់ពួកគេ ត្បិតឈ្នះការប្រកួតនេះ ក្រុមជើងឯក២០សម័យនេះ នឹងឡើងទៅកាន់ចំណាត់ថ្នាក់ទី៣ នៃតារាង Premier League។

ក្នុងសីន្និសីទមុនការប្រកួត Solskjaer បានបញ្ជាក់ថា លោកនឹងមិនធើ្វការផ្លាស់ប្ដូរប្រព័ន្ធលេងរបស់ក្រុមឡើយ ដែលនេះជាការមិនប្ដូរយុទ្ធសាស្រ្ដក្នុង៥ប្រកួតជាប់ៗគ្នា ខណៈក្រុមកំពុងសម្លឹងមើលការមិនដែលចាញ់ជាលើកទី១៨ ជាប់ៗគ្នានារាត្រីនេះ។

តើប្រិយមិត្ដគិតថា Man Utd ឬ Southampton មួយណានឹងទទួលបាន៣ពិន្ទុយប់នេះ?

ដោយ៖ សុគន្ធតារា

from: https://tnaot.com/km/m/detail/article/9481784