Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាជ្ញាធរក្រុងក្រចេះ ផ្អាកសំណង់គ្មានច្បាប់មួយកន្លែង

ខេត្តក្រចេះ ៖ អាជ្ញាធរក្រុងក្រចេះ បានផ្អាក​ការ​សាង​សង់​ផ្ទះល្វែងក្នុង បុរី រីវឺដុលហ្វីន ក្រោយរកឃើញថា ជាសំណង់គ្មានច្បាប់​អនុញ្ញត។

សំណង់ផ្ទះល្វែងក្នុងបុរី រីវឺដុលហ្វីន ចំនួន3ផ្ទះគ្មានច្បាប់ ត្រូវបានគេស្គាល់ថា ជាកម្មសិទ្ធិរបស់ឈ្មោះ រីន ចំណាន ស្ថិតក្នុងភូមិអូរឫស្សី1 សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ អាជ្ញាធរអះអាងថា សំណង់កម្មសិទ្ធិ ​ឈ្មោះ រីន ចំណាន តែង​តែ​សាងសង់លំនៅឋានលក់ភាគច្រើន គឺមិនមានច្បាប់ទម្លាប់ត្រឹមត្រូវ​ និងមិនមាន​លក្ខណៈ​ស្តង់ដារតាមបច្ចេកទេស។

អភិបាលក្រុងក្រចេះ លោក សេក ប៊ុនហេង បានឲ្យដឹងថា ក្រុមការងារសាលាក្រុង​បានចុះ​ត្រួត​ពិ​និត្យជាក់ស្ដែង នៅការដ្ឋានសាងសង់លំនៅដ្ឋានផ្ទះល្វែងរបស់លោក រីន ចំណាន ឃើញថា មិនទាន់មានច្បាប់អនុញ្ញាតសាងសង់ ត្រឹមត្រូវពិតមែន ទើបតម្រូវ​ឲ្យ​ម្ចាស់​ផ្ទះល្វែងបញ្ឈប់ការសាងសង់។

លោកអភិបាលក្រុងថា សំណង់ ដែលមិនមានច្បាប់អនុញ្ញាតឲ្យប្រើប្រាស់ ឬជួលសំណង់អគារ ត្រូវប្រគល់ជូនរដ្ឋជាអ្នកគ្រប់គ្រង។ នៅពេលលោក រិន ចំណាន ធ្វើតាមកិច្ចការសន្យានៅក្នុងគម្រោងដោយរៀបចំប្រព័ន្ធលូរំដោះទឹក ធ្វើផ្លូវ​ឲ្យមាន​សោភ័ណភាពល្អប្រសើរ នឹងឲ្យក្រុមជាង​ទៅចុះ​បញ្ជីវិញ្ញាបនប័ត្រ នៅរដ្ឋបាលខេត្តជាមុនសិន ទើបឲ្យសាងសង់បន្ត ។

លោកបន្តថា នេះមិនមែនជាលើកទីមួយនោះទេ​ ដែលអាជ្ញាធរតែងតែចុះហាមឃាត់​ ការសាងសង់បុរីដុលហ្វីន​ឲ្យធ្វើតាមកិច្ចសន្យា។

រដ្ឋបាលក្រុងក្រចេះ បានបញ្ជាក់ថា ការ​ចុះផ្អាកការសាងសង់ផ្ទះល្វែង នៅក្នុងបុរី រីវឺដុលហ្វីន លើកចុងក្រោយ គឺធ្វើ​ឡើង កាល​ពីថ្ងៃទី៨ ខែកក្កដា កន្លងទៅ ក្រោមវត្តមានរបស់លោក សេង ភីណា អភិបាលរង​ក្រុង​ក្រចេះ​៕​ ត្នោត 

from: https://tnaot.com/km/m/detail/article/9481759