Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

របៀបធ្វើពងទាប្រៃតាមរូបមន្តពិសេសរសជាតិឆ្ងាញ់ពិសា

គ្រឿងផ្សំ៖

– ពងទា 10គ្រាប់

– អំបិលគ្រួស 1ចានចង្កឹះ

– គល់ស្លឹកគ្រៃ 5គល់

– ក្រូចឆ្មា 3ផ្លែ

– ខ្ទឹមស 5កំពឹស

– រំដេង 1ដុំ

– ស្លឹកក្រូចសើច 5សន្លឹក

– ម្ទេស តិចឬច្រើនតាមចំណង់ចំណូលចិត្ត ( ហាន់ក៏បាន មិនហាន់ក៏បាន)

– ទឹក 4ចានចង្កឹះ

#របៀបធ្វើ៖

– ពងទាលាងឲ្យស្អាតរៀបដាក់ក្នុងកែវ

– គល់ស្លឹកគ្រៃហាន់បញ្ឆិតៗ រំដេងហាន់ជាចំណិត ក្រូចឆ្មា និងខ្ទឹមសហាន់ជាបន្ទះស្តើងៗ

​​   និងស្លឹកក្រូចសើចកាត់ជា3ឬ4កំណាត់រួចទុកមួយអន្លើ

– ដាក់ដាំទឹកឲ្យពុះ រួចចាក់អំបិលចូលកូរឲ្យរលាយ បន្ទាប់មកដាក់គស្លឹកគ្រៃ រំដេង ខ្ទឹមស និងស្លឹកក្រូចសើចចូលគ្របទុកឲ្យពុះរយពេល5នាទី រួចដាក់ចុះទុកឲ្យត្រជាក់

– ក្រូចឆ្មា និងម្ទេសរៀបដាក់ក្នុងកែវជាមួយពងទា បន្ទាប់មកចាក់ទឹកអំបិលចូលរួចគ្របទុកឲ្យជិត ជាការស្រេច៕

បញ្ជាក់៖ ពងទាត្រូវត្រាំទុករយះពេលពី15 ទៅ20ថ្ងៃទើបអាចយកមកញ៉ាំបាន។

: ប្រភព : Page ម្ហូបអាហារប្រចាំថ្ងៃ

from: https://tnaot.com/km/m/detail/article/9481628