Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឆ្មក់បង្ក្រាបទីតាំងស្តុកគ្រឿងក្នុងជ្រូក​ ជិត១តោន មានផ្ទុកសារធាតុគីមី

បន្ទាយមានជ័យ ៖ កម្លាំងផែ្នកព្រហ្មទណ្ឌ នគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ ចុះឆែកឆេររោងស្តុកទុកគ្រឿងក្នុងជ្រូក ២០កោះ ស្មើរនឹង១តោន ដែលមានផ្ទុកសារធាតុគីមី ព្រមទាំងឃាត់ខ្លួនម្ចាស់ស្តង់ម្នាក់ កាលពីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងរោងប៉ាំងស័ង្កសី ជិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ការបង្ក្រាបគ្រឿងក្នុងជ្រូកនេះ បានធ្វើឡើងក្រោមបទបញ្ជាករបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត។

លោកឧត្តមសេនីយ៍ត្រី ចាប សុផាឬទ្ធិ ស្នងការរងនគរបាលខេត្ត ដែលបានដឹកនាំកម្លាំងចុះបង្ក្រាបផ្ទាល់ បានប្រាប់នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះថា ក្រោយចុះបង្ក្រាបនោះកម្លាំងរបស់លោក បានឃាត់ខ្លួនម្ចាស់ស្តង់មានឈ្មោះ អ៊ុល ក្លឹង អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ មានស្រុកកំណើតរស់នៅភូមិភ្នំសំពៅ ឃុំភ្នុំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង សព្វថ្ងៃមករស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

លោកឧត្តមសេនីយ៍ត្រី ចាប សុផាឬទ្ធិ បានបញ្ជាក់ថា គ្រឿងក្នុងជ្រូកស្តុកក្នុងទីតាំងរបស់ឈ្មោះ អ៊ុល ក្លឹង នោះសមត្ថកិច្ចបានឆែកឆេរកឃើញអណ្តាត ត្រចៀក ពោះ បេះដូង ក្រចកជើង សរុបមានចំនួន២០កេះ ស្មើរ១តោន សុទ្ធសឹងជារបស់មានជាតិគីមីទាំងអស់។

បើតាមលោកឧត្តមសេនីយ៍ស្នងការរង សម្ភារ និងវត្ថុតាងខាងលើ ក្រោយពីធ្វើកំណត់ហេតុរួច ខាងការិយាល័យជំនាញដឹកយកទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ផេង ភាព

from: https://tnaot.com/km/m/detail/article/9481336