
កីឡាករសញ្ជាតិ ម៉ូរ៉ូកូ Hakim Ziyech បានចូលហ្វឹកហាត់ត្រៀមខ្លួនហើយ អោយក្លឹបតោខៀវ Chelsea ក្រោយបង្ហាញខ្លួននាទីក្រុងឡុងកាលពីប៉ុន្មានថ្ងៃមុន។
ក្នុងការហ្វឹកហាត់ជាលើកដំបូងនេះផងដែរ យើងឃើញថា Ziyech ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីក្លឹប និងយើងក៏ឃើញអតីតអ្នកចាំទី Petr Cech ផងដែរ។ នៅលើបណ្តាញសង្គម Instagram របស់ Ziyechយើងឃើញអំពីការបង្ហោះរូប និងពាក្យសម្តីនៃការតាំងចិត្តខ្ពស់ក្នុងការលេងអោយChelsea របស់ខ្សែបម្រើសញ្ជាតិ ម៉ូរ៉ូកូរូបនេះ។
លោកនិយាយថា៖ “ខ្ញុំពិតជារំភើប និងរីករាយណាស់ក្នុងការមកដល់ទីនេះ (ក្លឹប Chelsea) ហើយខ្ញុំពិតជាមិនអាចរង់ចាំបានទេក្នុងការជួបជុំនឹងអ្នកគាំទ្រនៅ Standford Bridge។”
គួរបញ្ជាក់ផងដែរថា កីឡាកររូបនេះត្រូវបានក្លឹបតោខៀវChelsea ទិញបានពីក្លឹប Ajax ក្នុងតម្លៃខ្លួនប្រមាណ ៤០ លានផោន ក្រោយក្លឹបធំៗជាច្រើនបានដាក់សំណើទិញកីឡាករឡើងជើងមួយនេះនៅលីគកំពូលហូឡង់។
ប្រភព៖ Goal