Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

​សុខៗ ផ្ទុះឆេះ​រថយន្ត​ដឹក​អេ​ត​ចាយ ធ្វើឲ្យភ្ញាក់ផ្អើលទាំងយប់

រាជធានី​ភ្នំពេញ៖ រថយន្ត​យី​ឌុ​ប​ដឹក​ទំនិញ​អេ​ត​ចាយ​មួយ​គ្រឿង ខណៈ​ម្ចាស់​ចត​ទុក​នៅ​ក្នុង​ឃ្លាំង សុខៗ​ស្រាប់តែ​​ផ្ទុះ​ឆេះ​ចេញ​ជា​អណ្តាតភ្លើង ​រថយន្ត​នោះក៏​រអិល​ទម្លុះ​ទ្វារ​មក​ក្រៅ​លើ​ផ្លូវថ្នល់ដោយគ្មានអ្នកបើក បង្ក​ឱ្យ​ការ​ភ្ញាក់ផ្អើល កាលពី​ម៉ោង​២​ និង​៣០​នាទី ​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​ទល់មុខ​ឃ្លាំង​អេ​ត​ចាយ​មួយ​កន្លែង​ជិត​នឹង​ច្រកចូល​សាលា​សង្កាត់​ស្ទឹង​មាន​ជ័យ​២ ផ្លូវ​២១៧ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ។របាយការណ៍សមត្ថកិច្ចឲ្យដឹង​ថា រថយន្ត​ដែល​ត្រូវ​ភ្លើង​ឆាបឆេះ​ខាងលើ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3D5486 មាន​ផ្ទុកទំនិញ​អេ​ត​ចាយ​ពេញ​មួយ​រថយន្ត ដែល​ចត​ទុក​ក្នុង​ឃ្លាំង ។

បុគ្គលិក​ដែល​ស្នាក់​នៅ​ក្នុង​ឃ្លាំងនោះ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ពួក​គាត់​បាន​សម្រាក​លក់​ដូច​សព្វដង លុះ​មក​ដល់​ម៉ោង​កើតហេតុ ក៏​ស្រាប់តែ​លឺ​សូរ​សំឡេង​ផ្ទុះ​ ភ្លាម​ៗ​នោះ ពួក​គាត់​ក៏​ចេញ​មក​មើល​ស្រាប់តែ​ឃើញ​រថយន្ត​ខាងលើ​មាន​អណ្ដាតភ្លើង​ឆេះ​សន្ធោសន្ធៅ​ទៅ​ហើយ​។

​ខណៈ​ពេល​ដែល​កំពុង​តែ​ឆាបឆេះ​នោះ ស្រាប់តែ​រថយន្ត​រអិល​ចុះ​ពី​ចំណោទ​ដែល​គ្មាន​មនុស្ស​បើក​សោះ រួច​ក៏​ជ្រុល​ទៅ​បុក​ទ្វាររបង​ចេញ​មក​ក្រៅ​មក​នៅ​លើ​ផ្លូវថ្នល់​តែ​ម្តង ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ឃើញ​រថយន្ត​ត្រូវ​ភ្លើង​ឆាបឆេះ​ហើយ ពួក​គាត់​ក៏​ដូច​ជា​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ដែល​ល្បាត​ឆ្លងកាត់​ទីនោះ បាន​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ ជិត​១០​បំពង់​មក​បាញ់ និង​ខ្លះ​ទៀត​បាន​យក​ទឹក​មក​ជះ​ជួយ​ពន្លត់ ទើប​ធ្វើ​ឱ្យ​ភ្លើង​រលត់​ទៅ​វិញ​អស់​នៅ​ម៉ោង​៣​យប់​ថ្ងៃ​ដដែល ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ទៀត​ថា ករណី​នេះ​មិន​បណ្ដាល​ឲ្យ​មាន​អ្នក​ណា​រង​របួស​នោះ​ទេ គឺ​គ្រាន់តែ​ខូច​ក្បាល​រថយន្ដ​មួយ​កំណាត់​មុខ​អស់ទាំង​ស្រុង​តែ​ប៉ុណ្ណោះ ហើយ​ករណី​​ខាងលើ​នេះ តាម​ការ​សន្និដ្ឋាន​ជា​ជំហាន​ដំបូង គឺ​បណ្ដាល​មក​ពី​ឆ្លង​ចរន្ត​ក្បាលអា​គុយ ទើប​បណ្ដាល​ឲ្យ​មានការ​ឆាបឆេះ​បែប​នេះ ចំណែក​ចំពោះ​ករណី​ផ្សេង​ៗ​ទៀត​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​តាម​ក្រោយ​ជា​បន្ត​ទៀត ៕ ត្នោត 

from: https://tnaot.com/km/m/detail/article/9481151