ណាហ្គាវើលដ៍បេះដូងសប្បុរស ឧបត្ថម្ភឧបករណ៍ប្រមូលសំណាកជំងឺកូវីដ-១៩ ចំនួន ៣.០០០ឈុតដល់ក្រសួងសុខាភិបាលសម្រាប់ជុំទីបី
រាជធានីភ្នំពេញ, ថ្ងៃទី ៨ខែកញ្ញា ឆ្នាំ ២០២០ ៖ នៅក្នុងការឧបត្ថម្ភលើកទីបីដល់ក្រសួង សុខាភិបាល ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកការងារសង្គមរបស់ក្រុមហ៊ុន ណាហ្គាវើលដ៍ បានឧបត្ថម្ភនូវឧបករណ៍ប្រមូលសំណាកជំងឺកូវីដ-១៩ ចំនួន ៣.០០០ ឈុតដើម្បីចូលរួមប្រយុទ្ធនឹងជំងឺរាតត្បាតសកលកូវីដ-១៩ ។ ឧបករណ៍ទាំងនេះរួមមាន ៖ បំពង់ផ្ទុកសំណាក ១.០០០ឈុត ឧបករណ៍ប្រមូលសំណាកពីបំពង់ក ១.០០០ឈុត និង ឧបករណ៍ប្រមូលសំណាកពីរន្ធច្រមុះ ១.០០០ឈុត ។
បំពង់ផ្ទុកសំណាក គឺជាបំពង់សម្រាប់ប្រមូល និងរក្សាសំណាកដែលមានវីរុស ដូចជា ៖ វីរុសកូវីដ-១៩ ប៉ារ៉ាស៊ីតដែលឆ្លងទៅមនុស្សតាមរយៈសត្វល្អិត និងមីកូប្លាស្មា ។ បំពង់នេះ គឺជាបំពង់ប្លាស្ទិកដែលមានគម្របបិទជិត និងអាចរក្សាសំណាកបាន ៤៨ ម៉ោងនៅក្នុង សីតុណ្ហភាពត្រជាក់នៅក្នុងទូទឹកកក ។ ឧបករណ៍ប្រមូលសំណាកមានរូបរាងស្រដៀង ទៅ នឹងសំឡីត្បារត្រចៀកដែលមានដងប្លាស្ទិក ទំហំ និងចុងរាងផ្សេងៗគ្នា ។ បំពង់ផ្ទុក និងឧបករណ៍ប្រមូលសំណាកជំងឺកូវីដ-១៩ អាចឲ្យក្រសួងសុខាភិបាល ប្រមូល និងពិនិត្យ រកសំណាកដែលសង្ស័យថាមានជំងឺកូវីដ-១៩ ប្រកបដោយសុវត្ថិភាព ។
ពិធីនេះមានការចូលរួមពីនាយកគ្រប់គ្រងណាហ្គាវើលដ៍លោក Pern Chen នាយកគ្រប់ គ្រងហិរញ្ញវត្ថុ និងប្រតិបត្តិការ លោក Cherchi Chen និងប្រធានផ្នែកសុវត្ថិភាព និងសុខ ភាព លោក Emilio Thiel ព្រមទាំងរដ្ឋលេខាធិការក្រសួងសុខាភិបាលលោកជំទាវ វេជ្ជប ណ្ឌិត យក់ សម្បត្តិ ដែលបានទទួលបរិក្ខារទាំងនេះតំណាងឲ្យក្រសួង ។
លោក Pern Chen នាយកគ្រប់គ្រងណាហ្គាវើលដ៍ បានឲ្យដឹងថា «ឧបករណ៍ប្រមូលសំ ណាកទាំងនេះ គឺជាការឧបករណ៍បំពេញបន្ថែមទៅលើម៉ាស៊ីនធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលយើងបានឧបត្ថម្ភកាលពីលើកមុន ។ ឧបករណ៍ទាំងនេះ អនុញ្ញាតឲ្យបុគ្គលិកជួរមុខ របស់ក្រសួងសុខាភិបាលអាចបញ្ជូនសំណាកបានលឿន និងប្រកបដោយសុវត្ថិភាពដើម្បី ធ្វើការវិភាគរកមេរោគដោយប្រើម៉ាស៊ីនធ្វើតេស្តទំនើប ។ យើងបន្តគាំទ្រដល់ក្រសួងសុខា ភិបាលក្នុងការប្រយុទ្ធនឹងមេរោគកូវីដ-១៩» ។
លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បាននិយាយថា «ស្ថានភាពជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា ត្រូវបានទប់ស្កាត់បានល្អ ប៉ុន្តែយើងត្រូវប្រុង ប្រយ័ត្នជានិច្ច និងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីបង្ការជំងឺដ៏កាចសា ហាវនេះទាំងអស់គ្នា ។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ការឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់របស់ក្រុមហ៊ុនណាហ្គាវើលដ៍ ដែលបានឧបត្ថម្ភបរិក្ខារចាំបាច់ ជាច្រើនកន្លងមក ។ បរិក្ខារទាំងអស់នេះពិតជាមានសារសំខាន់ណាស់ក្នុងការជួយពង្រឹង វិធានការបង្ការជំងឺកូវីដ-១៩» ។
ជាមួយនឹងការឧបត្ថម្ភដល់ក្រសួងសុខាភិបាលដែលបានធ្វើឡើងកាលពីពេលថ្មីៗនេះដែលរួមមាន កុំព្យូទ័រយួរដៃ ៥គ្រឿង ជែលលាងដៃ ៥០០ដប ម៉ាស៊ីនធ្វើតេស្តរកមេរោគទំនើប ១គ្រឿង និងឧបករណ៍ធ្វើតេស្តរកមេរោគ ៦.៤០០ឈុត ណាហ្គាវើលដ៍បេះដូងសប្បុរស បានធ្វើការឧបត្ថម្ភនូវទឹកប្រាក់សរុបជាង ៥៣.០០០ដុល្លារអាមេរិកដើម្បីប្រយុទ្ធនឹងមេរោគ កូវីដ-១៩ ។
គួររំឭកផងដែរថា ណាហ្គាវើលដ៍បេះដូងសប្បុរស បានឧបត្ថម្ភសរុបនូវម៉ាស់មុខចំនួន ៤០.០០០បន្ទះ ជែលលាងដៃ ៤.០០០ដប និងទឹកអាល់កុលលាងដៃ ៧២០លីត្រ ដែល សរុបជាទឹកប្រាក់មានចំនួន ១៥.៤០០ដុល្លារអាមេរិក ដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងអប់រំ យុវជន និងកីឡា និងសាលារាជធានីភ្នំពេញ ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព