Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ផ្លូវ​៩៣​ដ៏​មមាញឹក​នៅ​ទួល​សង្កែ​ មាន​១​កង់​​​​លិច​ទឹក​ជាប់​​​ប្រចាំ​ជះ​ក្លិន​ស្អុយ​ គ្មាន​អ្នក​​ឈឺ​ឆ្អា​ល

រាជធានី​ភ្នំពេញ ៖ ផ្លូវ​លេខ​៩៣​ គឺ​ជា​ផ្លូវ​ដ៏​មមាញឹក​មួយ​នៅ​សង្កាត់​ទួល​សង្កែ​ទី​១ ប៉ុន្តែ​​​មាន​ផ្លូវ​មួយ​កង់​ខ្លី​ត្រូវ​​ស្ទះ​លូ​ បណ្តាល​ឱ្យ​​​​លិច​ទឹក​រហូត​​មាន​ក្លិន​​​ស្អុយ​ស្ទើរ​ជាប់​ជា​ប្រចាំ តែ​ហាក់​គ្មាន​ឃើញ​អាជ្ញា​ធរ​ណា​ឈឺ​ឆ្អាល យកចិត្ត​​ទុក​ដាក់​ស្ដារ​លូ​ ឬ​ដាក់​លូ​ថ្មី​ឡើយ ទោះ​​បី​ជា​លូ​នៅ​ទីនោះ​ជា​លូ​ចាស់​ ហើយ​តូច​ក៏ដោយ ថែម​ទាំង​​មាន​​ដី​​ហូរ​​​ពី​ទី​ខ្ពស់​ចុះ​មក​ទៀត​ ដែល​ជា​ហេតុ​​​នាំ​ឲ្យ​មាន​ការ​​ស្ទះលូ​ រហូត​ដល់​ទឹក​ឡើង​​ស្អុយ ព្រោះ​តែ​​​​ទឹក​ហូរ​ចូល​លូ​មិន​រួច​។

កន្លែង​ដែល​លូ​ស្ទះ​ទឹក​ល្ហល្ហាច​នោះ ​មាន​មួយ​កង់​ប្រវែង​ប្រហែល​មិន​ដល់​១០០​ម៉ែត្រ​ផង​នៅ​ចំណុច​ភូមិ​ចុង​ខ្សាច់​។ ទឹក​ដែល​លិច​នៅ​ទីនោះ ​ត្រង់​កន្លែង​ទាប​ដល់​ជិត​ជ​ង្គ​ង់ ខណៈ​​ពេល​មាន​​ភ្លៀង​ធ្លាក់​ខ្លាំង ហើយ​ក្រោយ​ពេល​​ភ្លៀង​រាំង​​​វិញ​បាន​​យូរ​បន្តិច ​ទឹក​នៅ​ទីនោះ​គ្រាន់តែ​ស្រក​ចុះ​បាន​តិចតួច​តែ​ប៉ុណ្ណោះ​។

អាណិត​មនុស្ស​​ដែល​រស់នៅ​ត្រង់​ផ្ដុំ​នោះ​ណាស់ ហើយ​ផ្លូវ​​ជា​សាធារណៈ​ទៀត ​​​​ដោយ​​​ពិបាក​ពេក​ជា​​ច្រើន​ឆ្នាំ​​​ហើយ អ្នក​រស់​នៅ​ទី​នោះ​តែង​​តែ​នាំ​គ្នា​រ៉ៃ​លុយ​តាម​​ការ​​ស្ម័គ្រចិត្ត​ ដើម្បី​ជួល​គេ​បូម ​តែ​មិន​​ទាន់​បាន​ប៉ុន្មាន​​ផង ក្រោយ​ភ្លៀង​ធ្លាក់​ខ្លាំង​ក៏​ស្ទះ​សារ​​ជា​ថ្មី​ម្តង​​ទៀត​។ ផ្លូវ​​មួយ​កំណត់​នោះ​ ពេល​នេះ​ខូច​ស្ទើរ​ទាំងស្រុង រឹតតែ​បង្ក​ការ​លំបាក​ទាំង​អ្នក​ភូមិ​នៅ​ទីនោះ​ ទាំង​បណ្ដា​អ្នក​ធ្វើ​ដំណើរ ទាំង​​យានយន្ត​ និង​អ្នក​​ដើរថ្មើរ​ជើង​ទៀត ​ព្រោះ​​តែ​ស្ទះ​លូ ​និង​មាន​​​​ទឹកដ៏​​​ស្អុយ​​នេះ​។ ​មិន​​ត្រឹម​តែ​ប៉ុណ្ណោះ​អាណិត​តែ​ពួកក្មេង​ៗ ពេល​នេះ​សាលា​​រៀន​បើក​​ឡើង​វិញ​ហើយ ពិតជា​ត្រូវ​ដើរ​កាត់ទឹក​​ដ៏​ស្អុយ​ទៅ​រៀន​ហើយ​។

បើតាម​​ប្រជាជន​រស់នៅ​តំបន់​នោះ​ថា ផ្លូវ​៩៣​ ជា​ផ្លូវ​មាន​តាំងពី​សម័យ​បារាំង​មក​​ម៉្លេះ ​ទោះបីជា​ផ្លូវ​​នោះ​មិនសូវ​ធំ ។ ​ផ្លូវ​នោះ​ក៏​ដូច​ជា​ផ្លូវ​ទូទៅ​ក្នុង​ក្រុង​ដែរ កាលពីមុន​ខូច​អស់​ តែ​ក្រោយ​​ពី​​មាន​ការ​អំ​ពា​វ​នា​វ​របស់​​សម្ដេច​ប្រមុខ​រដ្ឋាភិបាល​ឲ្យ​ពលរដ្ឋ​ជួយ​ធ្វើ​ផ្លូវថ្នល់​ឡើង​វិញ ប៉ុន្តែ​​ព្រោះ​​តែ​យើង​ក្រ ​ហើយ​តាម​រយៈ​គោល​នយោបាយ​៥០​បូក​៥០ ផ្លូវ​៩៣​មួយ​កំណាត់​វែង​ចាប់ពី​ផ្សារ​តូច​មក​សាលា​ព​ញ៉ា​ក្រែក​ត្រូវ​បាន​សម្ដេច ​លោក​ជួយ​ចាក់​បេតុង​ឲ្យ​១០០%​។

ចំណែក​ផ្លូវ​នោះ​ ចាប់ពី​សាលា​ព​ញ៉ា​ក្រែក​ទៅ​ផ្លូវ​រទេះភ្លើងវិញ​ ត្រូវបាន​ប្រជាពលរដ្ឋ​​​ចូលរួម​កសាង​​តាម​រូបមន្ត​៥០​បូក​៥០ និង​បាន​ដាក់​លូ​ខ្លួនឯង​ផង​ដែរ​។ តែ​​ពេល​នេះ ​លូ​ចាស់​តូច​ ហើយ​ធ្វើ​ពុំ​មាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​ផង មិន​អាច​ធានា​បាន ទើប​​នាំ​ឲ្យ​ស្ទះ​ទឹក​លិច​បែប​នេះ ចំណែក​ពេល​នេះ​​​មាន​មនុស្ស​រស់នៅ​កាន់តែ​ច្រើន​កុះករ មិន​ដូច​កាល​មុន​ប្រទេស​មិន​ទាន់​អភិ​វឌ្ឍន៍​​នោះទេ។

មនុស្ស​កាន់តែ​ច្រើន​ យានយន្ត​កាន់តែ​ច្រើន ផ្លូវ​តូច ​លូ​ក៏​ស្ទះ ​ទឹក​ស្អុយ​ក៏​លិច គិត​មើល៍ ​តើ​ប្រជា​ជន​រស់​​នៅ​តំបន់​នោះ ​និង​បណ្ដា​អ្នកដំណើរ​​ឆ្លងកាត់ពិបាក​បែប​ណា?

គេ​តែង​សរសើរ​ផ្លូវ​​នោះ​គ្រប់​គ្នាថា ​​ទោះ​ជា​​មាន​​ការ​ចរាចរណ៍​មមាញឹក​យ៉ាង​ណា ហើយ​មាន​ឡាន​ដឹក​​ដី​ធ្ងន់​ៗ​បន្តកន្ទុយ​គ្នា​រាល់ថ្ងៃ គ្រាន់តែ​ចាក់​បេតុង​មិនជា​ក្រាស់​ មាន​ឆ្អឹង​ប្ញ​ស្សី​សោះ តែ​ផ្លូវ​នោះ​​នៅ​​តែ​ជាប់​រហូត​​មក​ដល់​សព្វថ្ងៃ​​នេះ។ ឥឡូវ​​ផ្លូវ​មួយ​កំណាត់​ពីសា​លា​ព​ញ៉ា​ក្រែក ​ទៅ​ផ្លូវ​រទេះភ្លើង​ ត្រូវ​ខូច​មែនទែន​ហើយ សំខាន់​មក​ពី​ទឹក​លិច​ស្ទះលូ​ជាប់​ហ្នឹងឯង​។

មក​ដល់​ដំណាក់កាល​នេះ ​ពលរដ្ឋ​រស់​នៅ​​ផ្ដុំ​នោះ​លែង​មាន​លទ្ធភាព​ក្នុង​ការ​​ជួល​ឡាន​បូម​ទៀត​ហើយ​ ព្រោះ​ហួស​សមត្ថភាព​។ ដូច្នេះ​ពលរ​ដ្ឋ​​រស់​នៅ​ទី​​នោះ មាន​តែ​ទទូច​ស្នើ​ដល់​អាជ្ញាធរ សង្កាត់ ខណ្ឌ ​និង​ក្រុង ​មេត្តា​ចាប់អារម្មណ៍​ជួយ​ដោះស្រាយ​ជា​បន្ទាន់​ផង ព្រោះ​ឮ​តែ​គម្រោង​ មិនឃើញ​ធ្វើ​អ្វី​សោះ​យូរ​ឆ្នាំ​មក​ហើយ​៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9672394