មិនជាមិនធម្មតាមែនតារាសម្តែងស្រីដ៏ល្បី Baifern Pimchanok កំពុងតែធ្វើអោយអ្នកគាំទ្ររបស់ខ្លួនចាប់អារម្មណ៏ខ្លាំងលើសមត្ថភាពពិសេសរបស់នាងដែលជាអ្នកបញ្ចូលសម្លេងជាភាសាថៃ ក្នុងរឿងដ៏ល្បីដែលមានឈ្មោះថា«Mulan»។
ខណៈពេលដែលរឿងមួយនេះកំពុងចាក់ផ្សាយនៅទូទាំងប្រទេសអ្នកគាំទ្រជាច្រើនក៏ចង់ដឹងថាអ្នកណាជាអ្នកបញ្ចូលសម្លេងជាភាសាថៃ ស្រាប់តែពេលដឹងថាជា តារាសម្តែងស្រីវ័យ ២៧ឆ្នាំ Baifern Pimchanok រឹតធ្វើអោយមានសន្ទុះក្នុងការគាំទ្រខ្លាំងលើរូបនាងផងដែរ។
ដោយក្នុងនោះ តារាសម្តែងស្រីដ៏ស្រស់ស្អាត និងសម្លេងពិរោះរូបនេះបានបញ្ចូលសម្លេងជាតារាចិនស្រីដ៏ល្បីវ័យ៣៣ឆ្នាំ Liu Yifei ក្នុងរឿងនោះផងដែរ៕ អត្ថបទដោយ៖ ត្នោត