Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នក​និយាយ​ក្នុង​វី​ដេ​អូ​ថា អង្គរវត្ត​មិនមែន​ជា​របស់​កម្ពុជា សមត្ថកិច្ច​ចាប់ខ្លួន​បាន​ហើយ

ខេត្ត​ត្បូងឃ្មុំ ៖ នៅ​រសៀល​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០២០​នេះ លោក​ឧត្ដមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ បានដឹង​នាំ និង​បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​យុវជន​ម្នាក់ ឈ្មោះ ញ៉ែ​ល ធា​រី​ណា បាន​ហើយ ។

យុវជនដែលត្រូវសមត្ថកិច្ចខេត្ត​ត្បូងឃ្មុំ ចាប់ឃាត់ខ្លួន មានឈ្មោះ ញ៉ែ​ល ធា​រី​ណា អាយុ២៣ឆ្នាំ រស់នៅភូមិគោលស្រុក ឃុំគោលស្រុក ស្រុកតំបែរ ខេត្ត​ត្បូងឃ្មុំ ។

ខណៈ​ពេល​នេះ សមត្ថកិច្ច​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កំពុង​សាកសួរ​ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី ។

គួរ​បញ្ជាក់​ថា យុវជន​រូប​នេះ បាន​ថត​វី​ដេ​អូ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ដោយ​និយាយ​ថា អង្គរវត្ត​មិនមែន​ជា​របស់​កម្ពុជា​ទេ ។ ការ​និយាយ​បែប​នេះ បង្ក​អោយ​ប្រជាពលរដ្ឋ​កម្ពុជា​ប្រតិកម្ម​ទូ​ទាំង​ប្រទេស​តែ​ម្ដង និង​បាន​សំណូមពរ​អោយ​សមត្ថ​កិច្ចចាត់ការ​យុវជន​រូប​នេះ តាម​ច្បាប់ ដោយ​មិន​ត្រូវ​លើកលែង​ឡើយ ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9672376