Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្វី​ដែល​អ្នក​គួរ​ធ្វើ​ពេល​ដែល​អ្នក​ទទួល​បានការ​ព្រមាន​ពី​កន្លែង​ការងារ

ពេល​ដែល​អ្នក​ទទួល​បានការ​ព្រមាន​ពី​កន្លែង​ការងារ មិន​ថា​ជា​ទម្រង់​ពាក្យ​សម្តី ឬ​មានការ​សរសេរ​ជាក់លាក់​ទេ អ្នក​ត្រូវ​តែ​យកចិត្តទុកដាក់​ខ្លាំង​លើ​វា​។ វា​ជា​មុខសញ្ញា​បង្ហាញ​ថា​កន្លែង​ការងារ​របស់​អ្នក​មិន​ពេញចិត្ត​នឹង​ការងារ​របស់​អ្នក ឬ​អាកប្បកិរិយា​របស់​អ្នក​ជាដើម​ ។ ខាងក្រោម​នេះ​គឺជា​អ្វី​ដែល​អ្នក​គួរ​ធ្វើ​ប្រសិនបើ​អ្នក​ធ្លាក់ខ្លួន​ក្នុង​ស្ថាន​ការ​ខាងលើ​៖

១. រក្សា​ចិត្ត​ឲ្យ​ស្ងប់

ក្នុង​ពេល​ដែល​អ្នកចូលរួម​ការ​ពិភាក្សា​ទាក់ទិន​នឹង​ការ​ព្រមាន​របស់​អ្នក និង​បន្ទាប់​ពី​នោះ អ្នក​ត្រូវ​តែ​ជៀសវាង​អនុញ្ញាត​ឲ្យ​អារម្មណ៍​របស់​អ្នកគ្រប់គ្រង​អាកប្បកិរិយា និង​ការ​គិត​របស់​អ្នក​។ ជា​ពិសេស​កំហឹង ឬ​ការ​បង្ហាញ​នូវ​ការ​មិន​ពេញចិត្ត​ទោះជា​វា​មិន​ងាយស្រួល​ដូច​និយាយ​ពិតមែន​ក្តី​។ អ្នក​ត្រូវ​តែ​រក្សា​ចិត្ត​ឲ្យ​បាន​ស្ងប់​។

២. កត់ត្រា

បន្ទាប់​ពី​អ្នករក្សា​ចិត្តបាន​ស្ងប់​ហើយ អ្នក​គួរតែ​កត់ត្រា​ទុក​នូវ​ចំណុច​ដែល​បាន​លើក​ឡើង​ទាក់ទិន​នឹង​ការ​ព្រមាន​របស់​អ្នក​។ អ្នក​ត្រូវ​កត់ចំណាំ​នូវ​មូលហេតុ​ដែល​បង្ក​ឲ្យ​អ្នក​ទទួល​បានការ​ព្រមាន​នោះ និង​អ្វី​ដែល​អ្នក​ត្រូវធ្វើ​នៅ​ថ្ងៃ​មុខ​ដើម្បី​ជៀសវាង​ស្ថាន​ការ​នេះ​ទៀត​។

៣. ការពារ​ខ្លួនឯង

ប្រសិនបើ​អ្នក​មិន​យល់​ស្រប​ទៅ​នឹង​មូលហេតុ​ដែល​បង្ក​ឲ្យ​អ្នក​ទទួល​បានការ​ព្រមាន និង​អ្នក​គិត​ថា​អ្នក​គួរតែ​ការពារ​ខ្លួនឯង​នោះ អ្នក​អាច​និយាយ​ការពារ​ខ្លួន​បាន​ដោយ​បកស្រាយ​ពី​គោល​ជំហរ​របស់​ខ្លួន​វិញ​។ ប៉ុន្តែ​អ្នក​ត្រូវ​តែ​ជៀសវាង​ការ​បង្ហាញ​ថា​អ្នក​កំពុង​តែ​ដោះសារ​។

៤. សួរ​ពី​អ្វី​ដែល​អ្នក​ត្រូវ​កែសម្រួល

មុន​ពេល​អ្នក​ចាក​ចេញពី​ការ​ប្រជុំ ឬ​ចុះហត្ថលេខា​ទទួលស្គាល់​ការ​ព្រមាន អ្នក​ត្រូវ​តែ​ដឹង​ជា​មុន​សិន​នូវ​អ្វី​ដែល​អ្នក​បាន​ធ្វើ​ខុស និង​អ្វី​ដែល​អ្នក​ត្រូវ​កែសម្រួល​សម្រាប់​ថ្ងៃ​មុខ​។ អ្នក​អាច​សួរ​ឲ្យ​ត្រង់​ៗ​បាន ហើយ​វា​អាច​បង្ហាញ​ប្រាប់​កន្លែង​ការងារ​របស់​អ្នក​បាន​ដែរ​ថា​អ្នកជា​មនុស្ស​ដែល​ដឹង​កំហុស​និង​ព្យាយាម​កែសម្រួល​ខ្លួន​។

៥. ឧស្សាហ៍​សុំ​មតិយោបល់

គ្រាន់តែ​សន្យា​ថា​អ្នក​នឹង​កែខ្លួន​គឺ​មិន​គ្រប់គ្រាន់​ទេ​។ អ្នក​ត្រូវ​តែ​ធានា​ថា​អ្នក​ពិតជា​បាន​ផ្លាស់​ប្តូរ និង​កែសម្រួល​កំហុសឆ្គង​ដែល​បាន​ប្រព្រឹត្ត​ពិតមែន​ប្រសិនបើ​អ្នក​គិត​ថា​អ្នក​ពិតជា​ខុស​។ ពេល​ដែល​អ្នក​ចូល​ប្រជុំ​ជាមួយនឹង​អ្នកគ្រប់គ្រង អ្នក​អាច​សុំ​មតិយោបល់​របស់​ពួក​គេ​លើ​ការងារ ឬ​អាកប្បកិរិយា​របស់​អ្នក​បាន​ ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9672368