Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តើ​គួរ​ធ្វើ ឬ​មិន​គួរ​ធ្វើ​តំណាង​ចែកចាយ​​នៃ​ការ​លក់​ផលិតផល ?

រាជធានី​ភ្នំពេញ៖ ការលក់ផលិតផលតាមអនឡាន ដោយផ្សព្វផ្សាយតាមបណ្តាញសង្គម ក្នុងពេលបច្ចុប្បន្ន​កំពុងតែកើនឡើងខ្លាំង រហូតដល់មានជ្រើសរើសតំណាងចែកចាយបន្តគ្នា ជាច្រើនទៅតាមប្រភេទអាជីវកម្ម ដែលមានគ្រឿងបរិភោគ ការលក់ឡេ និងគ្រឿងសំអាងជាដើម។

ពលរដ្ឋមួយចំនួនបានចូលរួមធ្វើជាតំណាងចែកចាយទាំងមិនយល់ច្បាស់ផងដែរ។ ​អ្នកជំនាញ​ផ្នែក​លក់​បានឱ្យ​ដឹង​ថា វា​មាន​ហានិភ័យ​ខ្ពស់ ប្រសិនបើ​យើង​មិន​បាន​ស្គាល់​ច្បាស់​អំពី​ផលិតផល​នោះ​ក៏​ដូច​ជា ប្រភព​ច្បាស់លាស់​នៃ​រោងចក្រ ឬ​ម៉ាក​សញ្ញា​នៃ​ផលិតផល ហើយ​ក៏​ចូល​ធ្វើ​តំណាង​លក់​នោះ ។

លោកស្រី តាំង ហ្គេ​ច​លៀង អគ្គ​នាយិកា ក្រុមហ៊ុន H&L​គ្រុប បាន​លើក​ឡើង​ថា ពី​​មុន គេ​ចាប់ផ្តើម​ផ្អើល​ទិញ​ដី​ឡូ​តិ៍ ក៏​ប៉ុន្តែ​ឥឡូវនេះ​ចាប់ផ្តើម​និយាយ​អំពី​តំណាង​ចែកចាយ ដូចនេះ​លោកស្រី​បាន​លើកយក​ប្រធានបទ​នេះ​មក​ធ្វើការ​បកស្រាយ ដើម្បី​ចែករំលែក​នូវ​គន្លឹះ​មួយ​ចំនួន​ដល់​បងប្អូន​ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ដល់​ខ្លួន និង​អតិថិជន ។

អគ្គ​នាយិកា ក្រុមហ៊ុន H&L​គ្រុប បាន​និយាយ​ថា «​សូម​ធ្វើការ​វិភាគ​ឡើង​វិញ​ទាំងអស់​គ្នា ថា តើ​ការ​ដែល​ចង់​ធ្វើ​តំណាង​ចែកចាយ គឺជា​ក្តី​សង្ឃឹម​ដ៏​មុតមាំ​មួយ​សម្រាប់​បងប្អូន​បន្ត​ទៅ​ដែរ​ឬទេ ។ ខ្ញុំ​មិន​បាន​សំដៅលើ​ម្ចាស់​ប្រ៊ែ​ន​ទាំងអស់​ក្នុង​ប្រទេស​ទេ តែ​ខ្ញុំ​និយាយ​សម្រាប់​ម្ចាស់​ប្រ៊ែ​ន​មួយ​ចំនួន​តែ​ប៉ុណ្ណោះ ។ ម្ចាស់​ប្រ៊ែ​ន​ខ្លះ​ស្គាល់​ពី​ផល​ប៉ះពាល់​របស់​ផលិតផល​ខ្លួន តែ​ម្ចាស់​ខ្លះ​ទៀត​ពិតជា​មិន​បានដឹង ឬ​ស្គាល់​ពី​ផល​ប៉ះពាល់​របស់​ផលិតផល​នោះ​មែន​» ។

ដូចនេះ ផលិតផល និង​ហានិភ័យ​ក្នុង​ទីផ្សារ តើ​លទ្ធផល​ចុង​ក្រោយ​នឹង​មាន​អ្វី​កើតឡើង ។ យើង​ចូលរួម​គិត​ទាំងអស់​គ្នា ថា តើ​យើង​គួរ​ដោះស្រាយ​រឿង​នឹង​ដោយ​វិធី​ណា ព្រោះថា ផល​ប៉ះពាល់​នេះ​ពិតជា​ធ្ងន់​មែនទែន និង​អ្នក​ដែល​ទទួល​រង​គ្រោះ​គឺ​ច្រើន​ទៅ​ៗ ។

«​តើ​តំណាង​ចែកចាយ ល្អ​ឬ​មិនល្អ តើ​យើង​គួរ​ធ្វើ ឬ​មិន​គួរ​ធ្វើ ? ។ បងប្អូន​សាក​គិត​មើល​ចំណុច​មួយ នេះ​ខ្ញុំ​និយាយ​រឿង​ផលិតផល​មុន តើ​ពិភពលោក បាន​ទទួលស្គាល់​អត់ ឬ​ក៏​បង​បងប្អូន គ្រាន់តែ​មើលឃើញ ក្រដាស់​មួយ​សន្លឹក ដែល​បញ្ជាក់​ពី​ក្រសួង​អ្វីមួយ​ដែល​ទទួលស្គាល់​អ្វី ប៉ុណ្ណឹង ហើយ​បងប្អូន​យក​ជា​ការ ។

បងប្អូន​អាច​គិត​ត្រឹម​ចំណុច​ងាយស្រួល​មួយ​បាន​ហើយ តើ​មាន​ទេ​ឡេ​រ​មួយ​ខ្ល​ង​អាច​លាប​បាន​គ្រប់​ស្បែក​ទាំងអស់ ប្រសិនបើ​យើង​មាន​មិត្ត​ភ័ក្ត្រ ឬ​បងប្អូន​ជា​ពេទ្យ​សើ​ស្បែក យើង​អាច​ទៅ​សួរ​ពួក​គាត់​បាន ។ ធម្មតា​ស្បែក​មុខ​របស់​យើង មិន​អាច​ផលិតផល​មួយ​អាច​ប្រើ​ត្រូវ​ទាំងអស់​ទេ ។ យើង​អាច​គិត​ទៅ​ដល់​រោងចក្រ​របស់​ផលិតផល​ថា តើ​រោងចក្រ​គេ​ធំ​ប៉ុណ្ណា តើ​យើង​អាច​ជឿជាក់​ផលិតផល​នឹង​បាន​ប៉ុណ្ណា ។

ម្យ៉ាងវិញទៀត គួរ​មើល​លើ​ទីផ្សារ​ផលិតផល​ហ្នឹង​មាន​អាយុកាល​នៅ​ក្នុងស្រុក​យើង​បាន​យូរ​ប៉ុណ្ណា ហើយ​តើ​យើង​ម្នាក់​ៗ បាន​យល់​ដឹង និង​ស្វែង​យល់​អំពី​រឿង​មហារីក​ស្បែក​ទេ ។ ខ្ញុំ​មិនមែន​ពេទ្យ​ទេ តែ​ខ្ញុំ​គ្រាន់តែ​ជឿជាក់​ថា វា​គ្មាន​ថ្នាំ ឬ​ផលិតផល​ណាមួយ អាច​លេប​ប្រើ​ត្រូវ​គ្រប់​ស្បែក ឬ​ទាំងអស់​ទេ​»  នេះបើតាមសម្តី លោកស្រី ហ្គេ​ច​លៀង។​

លោកស្រី បាន​បន្ថែម​ថា «​យើង​គួរ​គិត​លើ​ទីផ្សារ​ដែរ​ថា តើ​យើង​បានដឹង​ទេ​ថា ក្រៅពី​ស្រុក​យើង តើ​ប្រ៊ែ​ន​នេះ​មាននៅ​ក្នុង​ទីផ្សារ​ក្រៅ​ស្រុក​អត់ ។ តម្លៃ​ទៅ​លើ​ប្រ៊ែ​ន​ប្រ៊ែ​ន​ដែល​មាន​លើ​ពិភពលោក ហើយ​បើ​យើង​ចង់បាន យើង​ត្រូវ​ចុះហត្ថលេខា​កុងត្រា​ជាមួយ​គេ​ទើប​យើង​អាចយ​កមក​លក់​បាន ហើយ​ប្រ៊ែ​ន​គេ​ហ្នឹង គឺ​គេ​ប្រគល់​ឱ្យ​តំណាង​មួយ​ៗ​ដាច់ ហើយ​រោងចក្រ​គេ​ក៏​ធំ​ទៀត ។ តើ​យើង​បាន​ទៅ​ឃើញ​ផ្ទាល់​ភ្នែក​ឬ​នៅ បានដឹង​ទេ​ថា តម្លៃនឹង​សាក​សមជា​មួយ​ផលិតផល​ទេ​»​។ លោក​អ្នក​ធ្វើ​ដំណាង​ចែកចាយ​ផលិតផល ឬ​ធ្វើ​ជា​អ្នកលក់​ផលិតផល? នេះ​ជា​សំណួរ​ដែល លោកស្រី ហ្គេ​ច​លៀង ចោទ​ជា​សំណួរ ។

កត្តា​អ្វីខ្លះ​ដែល​ធ្វើ​ឱ្យ​បងប្អូន ទទួលយក​ផលិតផល​នោះ​មក​ធ្វើ​ជា​តំណាង​ចែកចាយ ដោយសារ​ឃើញ​គាត់​មាន​លុយ មាន​ពេជ្រ​ពាក់ មាន​ឡាន​ជិះ​ហ៊ឺហារ​មែន​ទេ ? ។ លោកស្រី ហ្គេ​ច​លៀង បាន​មាន​ប្រសាសន៍​បន្ថែម​ថា « ឥឡូវ​យើង​ងាក​មក​មើល​ថា គាត់​មាន​លុយ មាន​ឡាន ចុះ​មានបាន​ដឹង​ថា គាត់​ស្នាក់​នៅផ្ទះ​របៀប​ម៉េច មានកេរ្តិ៍ឈ្មោះ​ក្នុង​សង្គម​របៀប​ម៉េច មិនមែន​អ្វី​ដែល​បងប្អូន​មើលឃើញ​ក្នុង​បណ្តាញ​ហ្វ៊េ​ស​ប៊ុ​ក អាច​វាយតំលៃ​ថា​គាត់​គឺជា មនុស្ស​ល្អ​ទេ ។ យើង​មើល​ថា តើ​ការ​ល្អ​របស់​គាត់ គឺ​ទើបតែ​មាន​ក្នុង​ពេល​ដែល​គាត់​ចាប់ផ្តើម​លក់ ឬ​ក៏​ជា​មនុស្ស​ម្នាក់​រកស៊ី​ជោគជ័យ​ពិតប្រាកដ​មែន ឬ​ក៏​មិនមែន​» ។

លោកស្រី បញ្ជាក់​ថា នេះ​គឺ​គេ​ហៅ​ថា​ការ ជឿជាក់​លើ​មនុស្ស និង​ប្រ៊ែ​ន ហើយ​សូម​បងប្អូន​កុំ​មើលឃើញ គេ​ឡាយ​ម្តង​ៗ គេ​គប់​លុយ​ទាំង​ម៉ឺន​ៗ តើ​បងប្អូន​ជឿ​ដែរ​ឬអី តើ​លុយ​នោះ​ពិត ឬ​មិន​ពិត ហើយ​លុយ​ជា​លុយ​អ្វី​។ តើ​បងប្អូន​ត្រូវ​បាន​លុយ​នឹង​ទាក់ទាញ ឬ​ក៏​ផលិតផល​មួយ​នឹង​ដែល​បងប្អូន​ជឿជាក់​»៕ ត្នោត

from: https://tnaot.com/km/m/detail/article/9480990