រាជធានីភ្នំពេញ ៖ តាមប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្ងៃឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២០ អាចធ្វើឡើងនៅចុងខែកក្កដាឬដើមខែសីហា ។ ចំណែកការសម្រួលវិធានការចេញចូលប្រទេសកម្ពុជា ដល់វិនិយោគិន ធុរជន និងជំនាញការជាន់ខ្ពស់បរទេស គឺរាជរដ្ឋាភិបាលគួរតែលុបចោលនូវការតម្រូវឲ្យបង់ប្រាក់កក់៣ពាន់ដុល្លារ និងប្រាក់ថ្លៃធានារ៉ាប់រងសុខភាព ចាប់ពី៥ម៉ឺនដុល្លារ ក្នុងអំឡុងពេលកូវីដ-១៩នេះ ។
ទោះបីអនុក្រឹត្យនៅមិនទាន់មានការប្រកាសជាផ្លូវការ ប៉ុន្តែកាលពីយប់ថ្ងៃទី១០ខែកក្កដា ឆ្នាំ២០២០ មានការផ្សព្វផ្សាយតៗគ្នានូវសេចក្តីព្រាងអនុក្រឹត្យស្តីពីការអនុញ្ញាតឲ្យមន្ត្រីរាជការ និយោជិត កម្មករ ឈប់សម្រាកការងាររយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ។
យ៉ាងណាក៏ដោយ មកដល់ព្រឹកថ្ងៃទី១២ ខែ កក្កដា នៅមិនទាន់មានអនុក្រឹត្យដែលចុះហត្ថលេខាជាផ្លូវការពីសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្តីពីការកំណត់ថ្ងៃឈប់សម្រាក សម្រាប់ការសងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២០នៅឡើយទេ ៕ ត្នោត