Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សម្លាប់​មនុស្ស​នាំ​ឱ្យ​កើតជា​ប្រេតកំ​បុ​ត​ក្បាល

មនុស្ស​ជា​សត្វ​មួយ​ប្រភេទ​ដែល​លោក​ចាត់​ថា​ជា​សត្វ​ពិសេស​ខុស​ពី​សត្វ​ដទៃ គឺ​ពិសេស​ត្រង់​ដឹង​បាប​បុណ្យ គុណ ទោស អាក្រក់ ល្អ មាន​ប្រយោជន៍ និង​ឥតប្រយោជន៍​ជាដើម ។ សត្វ​ពិសេស​អម្បាលដូច​ជា​មនុស្ស​នេះ បើ​ជន​ណា​ហ៊ាន​សម្លាប់ ជន​នោះ​នឹង​មានទោស​ធ្ងន់​យោនយកកំណើត​កើតជា​ប្រេត​ក្នុង​អបាយភូមិ​មិន​ខាន ។

កើតជា​ប្រេត​ព្រោះ​សម្លាប់​មនុស្ស​បែប​នេះ​មានឈ្មោះ​ថា អ​សី​សក​ពន្ធ​ប្រេត គឺ​ប្រេត​ឥត​មាន​ក្បាល មាន​តែ​ដងខ្លួន ដែល​ពាក្យចាស់​ពោល​ថា ខ្មោច​កំបុតក ។ ប្រេត​នោះ​មាន​ភ្នែ​ក​នៅ​នឹង​ទ្រូង ហើយ​កំពុង​អណ្តែត​ទៅ​ឯអាកាស ត្រូវ​ពពួកសត្វ​ត្មាត ខ្លែង​ប្រមង់​ដេញ​តា​ម​ចោម​ឆាប​ចឹក​ប្រេត​នោះ​ក៏​ចេះ​តែ​ស្រែកថ្ងូរ ឈឺ​ផ្សរ​ឥត​ល្ហែ​ព្រោះ​ផលកម្ម​របស់​ខ្លួន ។

ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ សត្វ​ប្រេត​នុះ​កាលពីដើម​ជា​អ្នក​ពិឃាត​មនុស្ស​នៅ​ក្នុង​ក្រុង​រាជគ្រឹះ​នេះឯង ហើយ​កំពុង​រង​ទុក្ខវេទនា​រហូត​មក​ដល់​សព្វថ្ងៃ និង​កំពុង​ដង្ហោយ​ស្រែក​ហៅរក​ការ​សង្គ្រោះ​អំពី​សំណាក់​សប្បុរស​ទាំងឡាយ​ក្នុង​រដូវ​បុណ្យ​ទាន​នេះ ។ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9672150