Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កម្ពុជានិងប្រទេសអាស៊ីជាច្រើនទៀត គ្រោងរៀបចំកម្មវិធីThe 25 Asian Television Awards

កម្មវិធីចែកពាន់រង្វាន់ The 25 Asian Television Awards សម្រាប់អ្នកសិល្បៈ ដែលមានទេពកោសល្យមកពីប្រទេសអាស៊ី និងត្រូវរៀបចំធ្វើឡើង នៅក្នុងប្រទេសកម្ពុជា ពោលគឺនៅដើមឆ្នាំក្រោយនេះ។

ពាន់រង្វាន់លំដាប់ថ្នាក់អន្តរជាតិប្រមាណ ៥៥ ប្រភេទកំពុងទន្ទឹងរង់ចាំ ក្រុមអ្នកសិល្បៈទាំងកម្ពុជានិងអ្នកសិល្បៈ ពីប្រទេសអាស៊ីជាច្រើនទៀត ដែលមានទេពកោសល្យផ្នែកសិល្បៈគ្រប់ទម្រង់ ដែលក្នុងនោះរួមមានផ្នែក៖ តារាសម្តែង តារាចម្រៀង ពិធីករ-ពិធីការិនី អ្នកផលិតកម្មវិធី និងផ្នែកជាច្រើនទៀត ដែលស្ថិត នៅក្នុងចង្កោមសិល្បៈនេះផងដែរ។

បើតាមលោក សួ សេរីបុត្រ អ្នកគ្រប់គ្រងគម្រោងកម្មវិធីThe 25 Asian Television Awards បានប្រាប់TNAOT APP ឱ្យដឹងថា នេះគឺជាកម្មវិធីពិសេសមួយ ដែលបានធ្វើឡើងចាប់តាំងពីឆ្នាំ១៩៩៦មក ដូច្នេះលើកនេះ គឺជាកម្មវិធីគម្រប់​លើកទី២៥។ កម្មវិធីនេះ គឺមានរយៈពេល៣ថ្ងៃ គឺថ្ងៃទី១ មានការទទួល​ពាន់រង្វាន់ផ្សេងៗ ថ្ងៃទី២គឺជាថ្ងៃប្រគល់ពាន់រង្វាន់មួយទៀត ដោយឡែកថ្ងៃទី៣ គឺការប្រគុំដន្រ្តីផ្ទាល់តែម្តង។

អ្នកគ្រប់គ្រងខាងលើនេះ បានបញ្ជាក់ថា ”យើងនិងមានរៀបចំConcert មានការចូលរួម ពីតារាជាច្រើន ប្រទេស ​នៅជុំវិញអាស៊ីទាំងអស់ យើងមានកូរ៉េ ជប៉ុន ចិន វៀតណាម ថៃ…។ នេះគឺជាលើកទី១ហើយ ដែល Concert នេះរៀបចំធ្វើនៅប្រទេសកម្ពុជា គឺនៅខែមករា ថ្ងៃទី១៥ដល់១៧”។

កម្មវិធីពាន់រង្វាន់នេះ គឺនឹងត្រូវផ្តល់ជូនអ្នកដែលជោគជ័យ ដែលមានទេពកោសល្យនៅផ្នែកសិល្បៈនេះតែម្តង។ “អញ្ចឹងផ្នែកសិល្បៈមិនមែនមានតែតួប្រុសឬក៏តួស្រ្តី យើងមានតាំងពីអ្នកថតកាំមេរ៉ាក៏មាន អ្នករៀបចំកម្មវិធីក៏មាន producer Director ពិធីករ អញ្ចឹងយើងមានទាំងអស់ ឱ្យតែគាត់មានទេពកោសល្យនិងសមត្ថភាពល្អ យើងនិងប្រគល់ពាន់រង្វាន់ជូនគាត់”។

ជាមួយគ្នាផងដែរ គណៈកម្មាធិការជាច្រើនមកពីប្រទេសចម្រុះ នឹងចូលរួមធ្វើការវិនិច្ឆ័យដាក់ពិន្ទុ ទៅតាមសមទ្ធិផលអ្នកដែលចូលរួមប្រកួត។ “ប្រទេសផ្សេងៗ ក៏អាចចូលរួមការប្រកួតនេះ នៅតាមអនឡាញបាន ប្រសិនបើគាត់ជាប់short list គឺគាត់ត្រូវតម្រូវឱ្យអញ្ជើញ មកប្រទេសកម្ពុជាផ្ទាល់ប្រសិនបើជាគាត់ឈ្នះ។

សូមបញ្ជាក់ថា The 25 Asian Television Awards គឺជាកម្មវិធីវិលជុំ ដែលពីមុនធ្លាប់ធ្វើនៅប្រទេសជាច្រើនមានសិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពិន ជាដើម។ នេះជាលើកទី១ហើយ ដែលប្រទេសអាស៊ីទាំងអស់សម្រេចរើស យកកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃការរៀបចំកម្មវិធីនេះ។

ប្រទេសកម្ពុជាសុទ្ធតែសំបូរ ទៅដោយអ្នកដែលមានទេពកោសល្យ និងភាពចេះដឹងពូកែខាងសិល្បៈ ច្រើន ប៉ុន្តែកម្ពុជានៅមិនទាន់មានអ្នកឈ្នះ ពាន់រង្វាន់នេះនៅឡើយទេ។ “អញ្ចឹងយើងចង់ឱ្យមានអ្នកនៅកម្ពុជាឈ្នះម្តង អញ្ចឹងបានជាយើងចាប់ផ្តើមធ្វើកម្មវិធីនេះឡើង។ យើងកំពុងធ្វើការជាមួយនឹងស្ថានីយទូរទស្សន៍មួយចំនួន ជាមួយនឹងកន្លែងសិល្បៈមួយចំនួនទៀត ដើម្បីឱ្យគាត់ធ្វើការ summited location មកយើង អញ្ចឹងយើងអាច short list គាត់  គាត់ក៏អាចឈ្នះពាន់រង្វាន់ហ្នឹងដែរ ប្រសិនបើគាត់មានសមត្ថ​ភាពប្រកួតប្រជែងជាមួយនឹងអ្នកនៅប្រទេសក្រៅ”។

ជាក់ស្តែង ដើម្បីឱ្យកម្ពុជាបានទទួលពាន់រង្វាន់ដ៏អស្ចារ្យនេះ លោក សួ សេរីបុត្រ បានស្នើឱ្យអ្នកដែលស្ថិតនៅក្នុងចង្កោមសិល្បៈទាំងអស់ ត្រូវរួសរាន់មកចុះឈ្មោះជាមុនសិន។ គណៈកម្មការនិងធ្វើការតេស្តសមត្ថភាព ទៅតាមប្រភេទជំនាញរបស់អ្នកសិល្បៈនីមួយៗ។ ហើយបើគាត់មានសមត្ថភាព គាត់អាចនិងជាប់ short list ជាវគ្គដំបូង រួចមកដល់ថ្ងៃទី១៧ខែមករា និងប្រកាសជ័យលាភីតែម្តង។

ដោយសារកម្មវិធីនេះ ជាកម្មវិធីខ្នាតអន្តរជាតិ ដូច្នេះលក្ខខណ្ឌចាំបាច់ ដែលត្រូវទាមទារ ពីអ្នកចូលរួមប្រកួតប្រជែងក្នុងកម្មវិធីនេះ គឺភាសារអង់គ្លេសជាចម្បង។ នេះបើតាមអ្នកគ្រប់គ្រងគម្រោងកម្មវិធីThe 25 Asian Television Awards លោក សួ សេរីបុត្រ៕ ដោយ៖ ឃួន លក្ខិណា

from: https://tnaot.com/km/m/detail/article/9672096