Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ពលរដ្ឋសរសេរអ្វីខ្លះ​? លើខំមិនហ្វេសប៊ុក​ចំពោះ​ករណី​ចៅក្រម​បុក​ចោរ​ស្រី​ស្លាប់​

ករណី​ចៅក្រម​បុក​ស្លាប់​ចោរ​ស្រី​ដែល​ឆក់​ការ​បូ​ប​គាត់​មាន​លុយ​៦០០០​ដុល្លារ បាន​ក្លាយជា​ប្រធានបទ​ក្តៅ​ពិភាក្សា​យ៉ាង​ខ្លាំងក្លា​នៅ​តាម​ហ្វេ​ស​ប៊ុ​ក ។ ខ្លះ​បាន​បន្ទោស​លោក​ចៅក្រម​ថា ចេះ​ច្បាប់​តែ​ធ្វើ​ខុសច្បាប់ ដោយ​បុក​មនុស្ស​ស្លាប់​តាម​ដងផ្លូវ ខណៈ​ខ្លះ​ទៀត​គាំទ្រ​លោក​ចៅក្រម ហើយ​បន្ទោស​អ្នកគាំទ្រ​ចោរ​ស្រី​ដែល​បាន​ស្លាប់​ទៅ ។

ខាងក្រោមនេះជា​ប្រតិកម្ម​មួយ​ចំនួន​តាម​ហ្វេ​ស​ប៊ុ​ក​ទាំង​គាំទ្រ និង​ប្រឆាំង​ចំពោះ​ហេតុការណ៍​នេះ

១ ជួយ​ការពារ​លោក​ចោរ​ផង លោក​ចោរ​ងាប់​ហើយ ស្ដាយ​លោក​ចោរ​ខ្លាំង​ណាស់ ។ បើ​ម្ចាស់ទ្រព្យ​ស្លាប់​វិញ​យ៉ាងម៉េច​ដែរ ?​

២ មើលទៅ​ដូច​ជា សំបូរ​ចៅក្រម​តាម​ហ្វេ​ស​ប៊ុ​ក​ណាស់ !

‪​រក​កោះ​រក​ត្រើយ មិនឃើញ​ទេ ។ វិភាគ​វែកញែក ចាប់កំហុស​ចាប់​នេះ​ចាប់​នោះ ។ ថា​ចេះ​តែ​ថា ហើយ​ចុះ​មិន​ទៅ​មើល​ច្បាប់​ផង​ពូ​ៗ​មក​នាំ​គ្នា​វិភាគ​វែកញែក​ទំនងជា​តុលាការ​ទៀត ! តុលាការ​គេ​ចេះ​ធ្វើការ​ហើយ ចាំតែ​មើល​គេ​សម្រេច​ទៅ​! ជូន​ជា​យោបល់​តាម​ការ​គួរ​នឹង​សូម​អធ្យាស្រ័យ !

៣ ​ចោរ​ស្លាប់ គឺ​សម​មុខ​ហើយ តែ​ចៅក្រម​អ្នកចេះ​ច្បាប់​បែរជា​មិន​គោរព​ច្បាប់ ដែល​ជា​គំរូ​មិនល្អ គាត់​មិន​សាក​សម​ធ្វើ​ជា​ចៅក្រម​ដែល​កាត់ក្ដី និង​ផ្ដល់​ភាព​យុត្តិធម៌​ដល់​ប្រជាជន​នោះ​ទេ នោះ​ដោយសារ​ការ​ធ្វេស​ប្រ​ហេ​សនឹង​កំហឹង​មួយ​គ្រា​របស់​គាត់​ធ្វើ​អោយ​គាត់​ខ្វះ​ការ​ពិចារណា​បាន​ប្រែក្លាយ​គាត់​ពី​ជន​រង​គ្រោះ​ទៅ​ជា​ជនជាប់ចោទ​ទៅ​វិញ ។ ច្បាប់ គឺជា​ច្បាប់ ។

៤ ‪​ចោរ​ស្លាប់ គឺ​សម​មុខ​ហើយ តែ​ចៅក្រម​ដែល​បុក​ចោរ​ស្លាប់ គឺ​ត្រូវ​តែ​មានទោស​ខ្លួន​ជា​ចៅក្រម​អ្នកចេះ​ច្បាប់​បែរជា​មិន​គោរព​ច្បាប់​កាត់ទោស​សំលាប់​ចោរ​តាម​ដងផ្លូវ​សាធារណៈ​ដែល​ជា​គំរូ​មិនល្អ គាត់​មិន​សាក​សម​ធ្វើ​ជា​ចៅក្រម​ដែល​កាត់ក្ដី និង​ផ្ដល់​ភាព​យុត្តិធម៌​ដល់​ប្រជាជន​នោះ​ទេ​

៥ ‪​ឆេវឆាវ​ពេក​ធ្វើ​ឲ្យ​ខ្លួនឯង​មាន​កំហុស​

៦ ‪​អ្នក​មិន​ធ្លាប់​ចោ​ឆក់​ចេះ​តែ​ថា អោយ​គាត់​ហើយ​ចាំ​ដល់​វេន​ខ្លួនឯង​មើល​មាន​អារម្មណ៍​បែប​ស្មានថា ដេញ​ហើយ​ហៅ​អោយ​វា​ឈប់​ៗ​មែន ។ លុយ​6000​មិន​តិច​ណា ។ អ្នក​មិន​ស្ដាយ ។ សូម​អោយ​ដល់​វេន​អ្នក​កាន់ជើង​ចោរ​ឆាប់​ៗ​នេះ ។​

៧ បើ​ចោរឆក់​ម្ចាស់ទ្រព្យ​ធ្លាក់​ពីលើ​ម៉ូតូ​ស្លាប់ ហើយ​ចាប់ចោរ​បាន តើ​កាត់ទោស​យ៉ាងណា​ដែរ? សូមអ្នក​ច្បាប់​មេត្តា​ជួយ​ប្រាប់​ផង ។ អរគុណ​។

‪៨ ចង់​សួរ​ថា បើ​មិន​បុក​ហើយ​កាបូប​នឹង​វា​យក​ទៅ​បាត់ តើ​មាន​ស្ថា​ប័​ណ្ឌ្​ណា​ដែល​ទទួលខុសត្រូវ​ក្នុង​កា​បាត់បង់​ប្រាក់​នឹង​ទេ ។ បើ​មាន​ចាំ​ថ្ងៃក្រោយ​ចោរឆក់​ហើយ មិនបាច់​ធ្វើ​អី​ទេ ទៅ​អង្គុយ​ចាំ​យក​សំណង​ក្នុង​ការ​បាត់បង់​

៩ ‪​មិន​គាំទ្រ​ដាច់ខាត ការ​បុក​ចោរ​ស្លាប់ តែ​វា​ឆក់​ដាក់​ខែ​ហើយ មុខ​ដដែល​ៗ បើ​មិន​បុក​អោយធ្វើ​ម៉េច បើ​ឆក់​រាល់ដង​មិន​ដែល​មាន​អាណា​ដេញ​ផង លើក​នេះ​សយ​ឆុ​យ​ម៉ា​យ​

មិន​គាំទ្រ​សោះ​កាន់ជើង​ចោរ​វិញ​

‪១០ ជួយ​ការពារ​លោក​ចោរ​ផង លោក​ចោរ​ងាប់​ហើយ ស្ដាយ​លោក​ចោរ​ខ្លាំង​ណាស់ ។ បើ​ម្ចាស់ទ្រព្យ​ស្លាប់​វិញ យ៉ាងម៉េច​ដែរ?

from: https://tnaot.com/km/m/detail/article/9477655