អាជ្ញាធរចិនបានរកឃើញមេរោគកូវីដ១៩ នៅលើកញ្ចប់បង្គាក្លាសេដែលនាំចូលពីប្រទេសអេក្វាឌ័រ ។ ប៉ុន្តែគេមិនឃើញមាននៅជាប់បង្គារផ្ទាល់ទេ ។ ប៉ុន្តែប្រធានសុវត្ថិភាពចំណីអាហារបាននិយាយកាលពីថ្ងៃសុក្រថា ការរកឃើញនេះមិនមានន័យថា វីរុសអាចឆ្លងតាមរយៈការវេចខ្ចប់អាហារបានទេ ។
លោក ប៊ីក ស៊ីន នអគ្គនាយកការិយាល័យសុវត្ថិភាពចំណីអាហារនាំចូល និងនាំចេញបាននិយាយនៅទីក្រុងប៉េកាំងថា សំណាកចំនួន៦ ត្រូវបានរកឃើញថា មានផ្ទុកកូវីដ១៩ នៅក្នុងចំណោមសំណាកជិត ២២៣,០០០ ដែលត្រូវបានយកមកពីអាហារក្លាសេដែលនាំចូល ។
អាជ្ញាធរបានធ្វើតេស្តរកមេរោគឆ្លងបន្ថែមទៀតលើចំណីអាហារដែលបាននាំចូល បន្ទាប់ពីមានការលេចចេញជាថ្មីនៃករណីកូវីដ១៩ នៅទីក្រុងប៉េកាំង កាលពីពាក់កណ្តាល ខែមិថុនា ភ្ជាប់ទៅនឹងទីផ្សារចំណីអាហារដែលវីរុសនេះត្រូវបានគេរកឃើញ ។
ដំបូងចិនបានរកឃើញមេរោគកូវីដ១៩ នៅក្នុងត្រីសាម៉ុននាំចូល។ ក្រុមអ្នកជំនាញបាននិយាយថា ត្រីខ្លួនវាទំនងជាមិនមានផ្ទុកវីរុសទេ ។ ការរកឃើញនេះនាំអោយប្រជាជនលែងហ៊ានហូបត្រីសាម៉ុន ៕