Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

​ដឹងទេថា តើព្រះសង្ឃត្រូវសង្រួមយ៉ាងដូចម្តេច?

ពុទ្ធបរិស័ទភាគច្រើនមិនបានដឹងថា តើព្រះសង្ឃត្រូវសង្រួមយ៉ាងណាឡើយ ទោះបីជាពួកគេបានទៅវត្តញឹកញាប់ហើយក្តី។ ថ្ងៃនេះ ត្នោតសូមបង្ហាញប្រាប់ពីរបៀបសង្រួមខ្លះៗរបស់ព្រះសង្ឃ ដើម្បីជាការយល់ដឹងបន្ថែមសម្រាប់ជនទូទៅ។ ខាងក្រោម​នេះ​ជា​ការ​សង្រួម​៥​ចំណុច​ក្នុង​ផ្លូវ​វិន័យ​របស់​ព្រះសង្ឃ

១-​សង្រួម​ក្នុង​ឱវាទ​បាដិមោក្ខ គឺ​សង្រួម​ក្នុង​វិន័យ

២-​សង្រួម​ភ្នែក ដែល​តាម​ផ្លូវ​វិន័យ​អ្នកបួស​អាច​សម្លឹង​ទៅ​មុខ​បាន​ត្រឹមតែ​មួយ​ជួរ​នឹម​រទេះ ប្រហែលជា​ពីរ​ម៉ែត្រ

៣-​សង្រួម​កុំឱ្យ​អារម្មណ៍​ធ្លាក់​ទៅ​ក្នុង​ខ្សែ​តណ្ហា

៤-​សង្រួម​ក្នុង​ខន្តី គឺ​អត់ធន់​នូវ​ត្រជាក់​និង​ក្តៅ​ជាដើម

៥-​សង្រួម​ក្នុង​វិ​រិ​យៈ​ការ​ព្យាយាម គឺ​កម្ចាត់​បង់​នូវ​វិត​ក្កៈ​៣​យ៉ាង​មាន​កាម​វិត​ក្កៈ​ជាដើម ។

វិន័យ​ទាំង​៥​មាតិកា​នេះ​ព្រះពុទ្ធ​ទ្រង់​បញ្ញត្តិ​ទុក​មក​ហើយ​សម្រាប់​ព្រះសង្ឃ​គ្រប់​សម័យកាល​ប្រតិបត្តិ ដើម្បី​លើកកម្ពស់​ព្រះពុទ្ធ​សាសនា​ឱ្យ​បាន​គង់វង្ស​ជា​អង្វែង ៕ ត្នោត 

from: https://tnaot.com/km/m/detail/article/9477439