រាជធានីភ្នំពេញគ្រោងពង្រីកផ្លូវព្រះមន្នីវង្សអោយបានបីគន្លង និងផ្លូវលេខ២៧១ បីគន្លងជាមួយនឹងការយកការ៉ាស់សាំងសូគីមិច នៅច្រមុះជ្រូកនេះចេញផងដែរ ។
នៅក្នុងកិច្ចប្រជុំ គណៈអភិបាលរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឯកភាពទៅនឹងការកែសម្រួលប្រព័ន្ធចរាចរណ៍នៅស្តុបទាំងពីរនៅតំបន់ច្រមុះជ្រូក។
គម្រោងនេះ ក៏បានផ្សាភ្ជាប់ជាមួយនឹង ការពង្រីកផ្លូវព្រះមន្នីវង្សឱ្យបានបីគន្លង និងផ្លូវលេខ២៧១ បីគន្លង ដោយដកយកការ៉ាស់សាំងសូគីមិច នៅច្រមុះជ្រូកចេញផងដែរ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់ថា ប្រព័ន្ធចរាចរណ៍នៅច្រមុះជ្រូកក្បាលថ្នល់ មានការកកស្ទះចរាចរណ៍រាល់ថ្ងៃ។ដោយមើលឃើញពីបញ្ហាខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញ បានសុំគោលការណ៍ទៅរាជរដ្ឋាភិបាល ដើម្បី យកការ៉ាស់សាំងសូគីមិចចេញពីច្រមុះជ្រូកក្បាលថ្នល់ ដោយប្តូទៅកាន់ទីតាំងផ្សេង ដើម្បីសម្រួលប្រព័ន្ធចរាចរណ៍ នៅតំបន់នេះឱ្យកាន់តែប្រសើរឡើងជាងមុន៕ ដោយ៖ ត្នោ