Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ពលរដ្ឋរស់នៅតំបន់មិនរៀបរយ បានស្ម័គ្រចិត្តរុះរើផ្ទះទៅតំបន់អភិវឌ្ឍន៍ថ្មី

ប្រជាពលរដ្ឋ៨៧គ្រួសារ រស់នៅ​លើ​ផ្លូវ​សាធារណៈ​លេខ ​៤៣៤ ភូមិ​៤ សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង បានស្ម័គ្រចិត្តរុះរើផ្ទះរបស់ខ្លួន ដើម្បីទៅរស់នៅតំបន់អភិវឌ្ឍន៍ថ្មី។

លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានអោយ​ដឹង​ថា ​រដ្ឋាភិបាលបានសម្រេច​ផ្តល់​​ជូន​ដី​ឡូ​តិ៍​ទំហំ៤ គុណ​១៥​ម ក្នុង​មួយ​ខ្នង​ផ្ទះ ដែលតបតាម​សំណើ​ របស់​ប្រជាពលរដ្ឋ​សហគមន៍​បន្ទាយ​ស្លឹក​ចំនួន​៨៧​ខ្នង​ផ្ទះនេះ។

មក​នៅ​ព្រឹក ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២០ ប្រជាពលរដ្ឋ៨៧គ្រួសារ ​បាន​ស្ម័គ្រចិត្ត​ចូលរួម​រុះរើ​សំណង់​របស់​ខ្លួន ​ជាមួយ​អាជ្ញាធរ​ដោយ​ស្មារតី​សហ​ការ និង​សប្បាយ​រីករាយ ដើម្បី​រៀបចំ​សម្ភារ និង​ដឹក​ជញ្ជូន​ទៅ​ទីតាំង​ដី​ឡូ​តិ៍​ថ្មី ដែលស្ថិត​នៅ​ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល។

ជាមួយគ្នានេះ អាជ្ញាធរក៏បានរៀបចំផ្ទះ​ស្នាក់​នៅ​បណ្តោះអាសន្ន​មួយ​រយៈ​ សម្រាប់ពួកគាត់ត្រៀមទុកជាស្រេចផងដែរ៕​ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9474660