Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

នៅ សុនិតា រំភើបខ្លាំងខណៈត្រូវបានស្វាមីលួច Surprise ក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍គម្រប់ ២ ឆ្នាំ

អតីតតារាសម្ដែងនិងជាពិធីការនី អ្នកនាង នៅ សុនិតា បានសាងស្នេហ៍រួមរស់ជាមួយស្វាមីដែលត្រូវបានគេស្គាល់ថា ជាអគ្គនាយករងគ្រប់គ្រងប៉ុស្តិ៍បាយ័ន ព្រមទាំងបានបង្កើតកូនប្រុសម្នាក់សម្រាប់ឱ្យលោកបន្តពូជពង្សវង្សត្រកូលដូចក្តីប្រាថ្នា។

យ៉ាងណាមិញនៅមុននេះបន្តិច អ្នកនាង នៅ សុនិតា បានបង្ហោះសារនិងរូបថតយ៉ាងផ្អែមល្ហែមជាមួយក្រុមគ្រួសារ ដោយភ្ជាប់ជាមួយនិងចំណងជើងដែលបង្ហាញអារម្មណ៍រំភើបរីករាយនឹកមិនស្មានថា ស្វាមីរបស់អ្នកនាងលួចពញ្ញាក់អារម្មណ៍ក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍គម្រប់ ២ ឆ្នាំបែបនេះ។ អ្នកនាងបានសរសេររៀបរាប់ថា៖ «អរគុណបងប្អូនទាំងអស់គ្នាដែលជួយសហការ. និង. រៀបចំបានយ៉ាងល្អ. លាក់ឡើងជិត សំខាន់គាត់(ប្តី) ប្រាប់ថាបងអត់មានអីអោយអូនទេ. តែអាវដែលទិញអោយអូន (កំពុងពាក់ហ្នឹងជាកាដូថ្ងៃខួបអាពាហ៏ពិពាហ៏)ចូររក្សាទុកវាអោយបានមួយជីវិត»។

គួរបញ្ជាក់ថា នៅ សុនិតា មានធ្លាយព័ត៌មានថា បានភ្ជាប់ពាក្យជាមួយលោកទិត្យ ថាវរិទ្ធ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨និងបានទិញវីឡារស់នៅជាមួយគ្នាដែលមានតម្លៃជាង៣០ម៉ឺនដុល្លារ នៅបុរីប៉េង ហួត (បឹងស្នោ)៕

from: https://tnaot.com/km/m/detail/article/9671379