Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កំណើត​ទៅ​ក្នុង​លោក​ខាង​មុខ​ពិតជា​មាន

បើ​តាម​គម្ពីរ​ព្រះពុទ្ធ​សាសនា​បាន​ពន្យល់​ថា ជីវិត​ទៅ​ក្នុង​លោក​ខាង​មុខ​ពិតជា​មាន​ប្រាក​ដ ទោះជា​បដិសន្ធិ​នោះ​ក្នុង​កំណើត​អ្វី​ក៏​ដោយ គឺ​កើត​ទៅ​តាម​ផលកម្ម​ដែល​ខ្លួន​បាន​សាង​ក្នុង​បច្ចុប្បន្ន​ជាតិ និង​អតីតជាតិ ផលកម្ម​នេះ​ហើយ​ជា​អ្នកដឹកនាំ​ជីវិត​ទៅ​កើត​ក្នុង​ភព​ផ្សេង​ៗ ។

ហេតុនេះ​មនុស្សលោក​មិន​គួរ​ដំអក់​ងប់ងុល​តែ​ក្នុង​ប្រយោជន៍​បច្ចុប្បន្ន​ដែល​ជា​ឈ្នាន់​ថ្នាក់​ក្រោម​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​តែ​សាង​ប្រយោជន៍​បរលោក​ផង​ទើប​ប្រពៃ ព្រោះ​យើង​មិនមែន​រស់នៅ​តែ​ជាមួយនឹង​ជីវិត​បច្ចុប្បន្ន​នេះ​ឯណា មិនយូរ​ប៉ុន្មាន​ទៀត​ទេ​ជីវិត​យើង​នេះ​នឹង​ត្រូវ​ស្លាប់​អស់​ទៅ​ហើយ ។

ម្យ៉ាងទៀត​បើ​តណ្ហា​នៅ​មាន មុខជា​នឹង​មាន​ជាតិ​ថ្មី​ក្នុង​លោក​ខាង​មុខ​ៗ​ទៀត​មិន​ខាន ហើយ​អ្វី​ជាដើម​ទុន​សម្រាប់​ជាតិ​ថ្មី​នោះ មាន​តែ​បុណ្យ​កុសល​នេះឯង​តែ​ប៉ុណ្ណោះ ។ 

ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9671291