Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ខ្លាំងណាស់! Samsung នៅតែកាន់កាប់តំណែងលេខ ១ ប្រចាំឆ្នាំ ២០២០

របាយការណ៍ប្រចាំត្រីមាសចុងក្រោយពីការវិភាគនៃយុទ្ធសាស្ត្រទីផ្សារបានចេញលទ្ធផល ហើយវាបានផ្ដល់សញ្ញាខ្លះៗពីដំណើរការទីផ្សារឆ្នាំនេះ និងអ្វីដែលត្រូវរំពឹងទុកសម្រាប់ឆ្នាំក្រោយ ឬឆ្នាំតទៅមុខទៀត។

ជំនួសឲ្យការធ្លាក់ចុះទីផ្សារ ១៥.៦% នៃការលក់ស្មាតហ្វូនទូទាំងពិភពលោក គេឃើញរបាយការណ៍មានសន្ទុះងើបឡើងវិញដែលត្រូវខាតបង់តែ ១១% ប៉ុណ្ណោះនៅត្រីមាសចុងក្រោយនេះ។ ក្នុងនោះប្រទេសអាមេរិក សហភាពអឺរ៉ុប និងឥណ្ឌាគឺជាកត្តាជំរុញរឿងទាំងនេះ។

ខណៈពេលការលក់ស្មាតហ្វូនមានការធ្លាក់ចុះ Samsung បានឈរនៅលំដាប់កំពូលជាមួយនឹងការលក់ស្មាតហ្វូនដាច់វ៉ាគេវ៉ាឯង។ គេរំពឹងថាក្រុមហ៊ុននឹងបញ្ចប់ការលក់ស្មាតហ្វូនសរុបចំនួន ២៦៥.៥ លានគ្រឿងក្នុងឆ្នាំនេះដែលក្ដោបក្ដាប់បានចំណែកទីផ្សារ ២១% តាមដោយក្រុមហ៊ុន Huawei ចំនួន ១៩២.៧ លានគ្រឿង ដែលលក់ដាច់វ៉ាមុខ Apple បន្តិចបន្តួចដែលនឹងលក់ ១៩០.១ លានគ្រឿង និងយកបានទីផ្សារ ១៥.៣%។ ប្រែសម្រួលដោយ៖ រីតា

from: https://tnaot.com/km/m/detail/article/9671242